ព្រឹតិ្តការណ៍ថ្មីៗ

ប្លុង រថយន្តចោល ជាង១សប្តាហ៍ រកម្ចាស់មិនឃើញ រាយការណ៍ប្រាប់ PM

5 ខែ មុន 66 តូ សុផល

ភ្នំពេញ ៖ រថយន្តម៉ាស្តាចង្កូតស្តាំមួយគ្រឿង មិនស្គាល់ម្ចាស់អ្នកបើក យកទៅចតទុកចោល នៅចំណតរបស់ភោជនីយដ្ឋាន អស់ជាង១សប្តាហ៍ទៅហើយ នៅតែមិនឃើញម្ចាស់ទៅយក មិនដឹងថា ម្ចាស់រវល់ ឬមានបញ្ហាអ្វី រាយការណ៍ប្រាប់អាវុធហត្ថ មកពិនិត្យ អូសយកទៅរក្សាទុក កាលវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភោជនីដ្ឋាន ចាស់ស្មីន តាមផ្លូវសហព័ន្ធរុស្សី ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

រថយន្តដែលចតទុកចោល ម៉ាក ម៉ាស្តា ចង្កូតស្តាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0726 ។

តាមអ្នកមើលការខុសត្រូវហាង ចាស់ស្មីន បានឲ្យដឹងថា គាត់ក៏មិនបានចាប់អារម្មណ៍ ម្ចាស់ជាជនជាតិខ្មែរ ឬបរទេសដែរ ខណៈដែលភ្ញៀវចេញចូល ហើយរថយន្តខាងលើ ត្រូវបានចតទុក ជាងមួយសប្តាហ៍មកហើយ គិតថាជារថយន្តភ្ញៀវ តែដល់យូរថ្ងៃបែបនេះ រកម្ចាស់មិនឃើញ ជៀសវាងខ្លាចកើតមានបញ្ហាផ្សេងៗ ទើបនៅព្រឹកថ្ងៃទី០៧ ខែឧសភានេះ រាយការណ៍ទៅអាវុធហត្ថខណ្ឌចុះមកពិនិត្យជាក់ស្តែង និងអូសយកទៅរក្សាទុក ។

ខាងរថយន្តចង្កូតស្តាំមួយគ្រឿងខាងលើ ត្រូវបានអាវុធហត្ថ អូសយកទៅរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខណ្ឌពោធិសែនជ័យជាបណ្តោះអាសន្ន  និងបន្តធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ