ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា បន្តយកចិត្តលើបញ្ហាខ្វះទឹកស្អាតប្រើប្រាស់

5 ខែ មុន 37 តូ សុផល

ភ្នំពេញ៖ អនុវត្តន៍តាមការណែនាំ​របស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ

​ លោក​ ឃឹម​ ស៊ុន​សូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ បានបន្តយកចិត្តទុកដាក់ចុះពិនិត្យ​ និងផ្គត់ផ្គង់ទឹកស្អាតជាប្រចាំ​ តាមទីតាំងធុងស្តុកទឹកដែលបានតម្លេីងរួច​ចំនួន​៣​ ទីតាំង​ ដែលធុងស្តុកទឹកនីមួយៗមានចំនុះ​ ១ម៉ឺនលីត្រ​ ដេីម្បីធានានិរន្តន៍ភាពផ្គត់ផ្គង់ទឹកស្អាតជូនដល់បងប្អូនប្អូនប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​ នៅភូមិតាសេក​ ភូមិផ្សារកំបូល​ សង្កាត់កំបូល​ និងនៅភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូលរាជធានីភ្នំពេញ​ ។

បច្ចុប្បន្ន​ រដ្ឋបាលខណ្ឌកំពុងបន្តតម្លេីងបន្ថែមចំនួន​ ០២ទៅតាំងទៀត​ ដែល០១ទីតាំងស្ថិតនៅចំនុចផ្សារតាសេក​ និង០១ទីតាំងទៀត​ ស្ថិតនៅសង្កាត់ភ្លេីងឆេះរទេះ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ