ព្រឹតិ្តការណ៍ថ្មីៗ

សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

4 ខែ មុន 22 តូ សុផល

សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃច័ន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ !

– កម្លាំង គ អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានហ្វឹកហ្វឺនមេរៀនប្រើប្រាស់កាំភ្លើងខ្លី CZ P-10C មាន៤កាយវិការ បាញ់ឈរ បាញ់បញ្ឈរជង្គង់ បាញ់លត់ជង្គង់ បាញ់ផ្តេកខ្លួន ។

– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម រួសរាន់ងូតទឹក ស្លៀកពាក់ ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសិស្សានុសិស្សឆ្លងផ្លូវ គណៈប្រតិភូជាតិ និងអន្តរជាតិ តាមភូមិសាស្រ្តសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

– ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួននាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!