ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន! គំរាមសម្លាប់គេពេញភូមិ  សូម្បីតែសមត្ថកិច្ច ក៍ព្រលឹងចុងសក់ដែរ

5 ខែ មុន 69 តូ សុផល

ខេត្តតាកែវ៖ បុរសអ្នកគុណនិយម លេងកាំបិតកាង៉ុកម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំង ចាប់វាយខ្នោះ

ក្រោយពេលធ្វើសកម្មភាព យកកាំបិត (កាង៉ុក) ដេញកាប់ជនរងគ្រោះ ដែលជាបុរសវ័យចំណាស់ម្នាក់ ភ័យព្រលឹងចុងសក់ រត់ទៅរកសមត្ថកិច្ចអោយជួយអន្តរាគមន៍។

ដែលហេតុការនេះ បានកើតឡើង កាលពីវេលាម៉ោង១០ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្រែវង់ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមលោកមេប៉ុស្តិ៍បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះសាន ស៊ីន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ បានធ្វើសកម្មភាព ដេញកាប់ជនរងគ្រោះឈ្មោះឡុក ងួន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ មុខរបរលក់ទឹកកក នៅកន្លែងកើតហេតុ។

លោកមេប៉ុស្តិ៍បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ រូបលោកបានដឹកនាំកម្លាំងចុះទៅ ហៅជនសង្ស័យមកសួរនាំ តែត្រូវបានជនសង្ស័យ ទាញដែកកំណាត់ (ភ្លៅរទះ) មកដេញវាយលើសមត្ថកិច្ច ធ្វើអោយសមត្ថកិច្ចចង់លោះព្រលឹង ដោយសារតែជននេះដែរ  តែត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបបាន នឹងដកហូតវត្ថុតាង បានកាំបិតកាង៉ុក០១នឹងដែក០១កំណាត់ រួចក៌បានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីចាត់ការបន្ត។

បើតាមសមត្ថកិច្ចនគរបាលស្រុកទ្រាំងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ មានជនរងគ្រោះចំនួន០២នាក់ បានមកដាក់ពាក្យបណ្តឹង បន្ថែមទៅលើជនសង្ស័យពីបទ (គំរាម កំហែង សម្លាប់) ជនរងគ្រោះទី១,ឈ្មោះនាង មុំ ភេទស្រី៣៩ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យ បានប្តឹងពីបទគំរាមសម្លាប់ នឹងទី២ឈ្មោះចាន់ ធី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា  បានប្តឹងពីករណី ដូចគ្នា។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំង កសាង សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ ដោយ ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ