ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវថ្នល់មានមិនជិះ បែរជាមកជិះឡើងលើការ៉ូឡា សួច្បារ និង ផ្លូវថ្មើជើង តាមបណ្តោយសួនច្បារមាត់ទន្លេទៅវិញ!

4 ខែ មុន 44 តូ សុផល

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០១៩ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានបញ្ជាអោយ កម្លាំងប្រជាការពារខណ្ឌដូនពេញ គ្រប់គោលដៅបន្តធ្វើការស្ទាក់ចាប់អ្នកជិះម៉ូតូដែលបានជិះឡើងលើសួនច្បារសាធារណៈ លើការ៉ូឡា និងតាមបណ្តោយផ្លូវថ្មើជើង ចាប់ពីមុខផ្សាររាត្រី រហូតដល់ កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ។

ជាលទ្ធផល៖ រដ្ឋបាលខណ្ឌដូនពេញ បានធ្វេីការឃាត់ម៉ូតូដែលជិះឡើងលើសួនច្បារ សរុបចំនួន ២៨គ្រឿង យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងរក្សាទុកនៅសាលាខណ្ឌ រយៈពេល ០១សប្តាហ៍ ទុកជាការព្រមាន តែមិនផាកពិន័យជាប្រាក់នោះឡើយ ។

គូសបញ្ជាក់ជូនថា៖ កន្លងមករដ្ឋបាលខណ្ឌ ពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចបានជិះម៉ូតូឡើងលើសួនច្បារ ការ៉ូឡា និងផ្លូវថ្មើរជើង ដែលជាហេតុនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដែលទង្វើនេះជាបញ្ហាខុសឆ្គងមួយ នាំឲ្យបាត់បង់តម្លៃជាពលរដ្ឋល្អក្នុងសង្គមថែមទៀតផង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!