ព្រឹតិ្តការណ៍ថ្មីៗ

គំនរសំរាមដូចភ្នំ ជះក្លិនអាសោច ច្រមុះអាជ្ញាធរ នៅតែមិនស្អុយ

1 ខែ មុន 61 តូ សុផល

ភ្នំពេញ ៖ ដោយសារតែទ្រាំនិងក្លិនស្អុយចេញពីសំរាមមិនបាន ប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋាន សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ

ស្នើ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ មេត្តា ជួយដោះស្រាយ បញ្ហាសំរាមឱ្យបានលឿនផង ព្រោះបញ្ហាសំរាមក្នុងមូលដ្ឋាន សង្កាត់ចាក់អង្រែលើ បាន និង កំពុងស្អុយរលួយគរដូចភ្នំ បើគិតមកត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ រយះពេលជិត១អាទិត្យ ហើយអាជ្ញាធរ ហាក់ មើលរំលង។

ជាក់ស្តែងទីតាំងនៅផ្លូវបេតុង ច្រកចូល វិហារលោកតា ម្ចាស់ស្រុក ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សង្កេតឃើញថាសំរាមគរដូចកូនភ្នំមួយ រហូតមានដង្កូវចុះ ធំក្លិន ស្អុយទៅហើយ និងជិតបិតផ្លូវសម្រាប់ធ្វើដំណើរទៅហើយ ទាល់តែប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្នើ អាជ្ញាធរ សង្កាត់ ជាពិសេសលោក ចៅសង្កាត់ចាក់អង្រែលើ កែវ សាវឿន មេត្តាពន្លឿនឲ្យ ភ្នាក់ងារ ប្រមូលសំរាមចុះមកប្រមូលចេញផង ឬរកវិធីដោះស្រាយ ជូនពួកគាត់ផង ។

សំរាមទាំងនោះ គឺគរ ជាគំនរបែបនេះ ដោយសារ មិនមានការចុះទៅ ប្រមូលដែល ជាកត្តាបង្កផលប៉ះពាល់ ដល់បរិស្ថាន អនាម័យ តាមដងផ្លូវសាធារណៈ ជាពិសេស ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់ទាំងនោះ ដែលពិបាកធ្វើពិបាកធ្វើដំណើរចេញចូល ព្រោះសំរាមគឡើងពេញផ្លូវទៅហើយ និងត្រូវ ទទួលរងក្លិនមិនល្អ ពីគំនរសំរាម ព្រោះតែមិនដឹងយកទៅចោលនៅទីណា ខណៈ ពុំ ឃើញមានការចុះប្រមូល។

លោកពូចំណាស់ ម្នាក់ សុំមិនបង្ហាញឈ្មោះ រស់នៅតាមបណ្តោយ ផ្លូវបេតុងមួយខ្សែនេះ បានរៀបរាប់ប្រាប់ ភ្នាក់ងារ TNN ទាំងមិនសប្បាយចិត្ត ថា ៖ ក្មួយអើយ ប៉ុន្មានថ្ងៃនេះ ដោយសារតែ នៅផ្លូវជាតិលេខ២ គេដាក់ប្រពន្ធលូថ្មី ដូច្នេះ សំរាមនៅមុខច្រកចេញចូលផ្លូវបេតុងខាងលើ មានសំរាមជាច្រើន ដែល អ្នកភូមិ គាត់យកមកចោល បន្តបន្ទាប់គ្នា ដែរ ដោយមិនដឹងថា ក្រុមរថយន្ត ក្រុមហ៊ុន ស៊ិ ន ទ្រី ចុះមកប្រមូល ដែរឬយ៉ាងណានោះទេ លុះ ក្រោយមករហូតមកដល់វេលាថ្ងៃត្រង់ ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០១៩នេះ ក៏ មិនទាន់ឃើញទៅប្រមូលយកឡើយទើបជា ហេតុនាំឲ្យសំរាមដែលសល់ ពីការប្រើប្រាស់ របស់ ប្រជាជន នៅតាមផ្លូវបេតុង ក្នុងតំបន់នេះ នាំគ្នាយកទុកចោលលើដងផ្លូវគរជាគំនរ កាន់តែច្រើនឡើងៗតែម្តងទៅ ។

លោកពូ បន្តថា ការដែលមិនបានឃើញ រថយន្ត ស៊ិ ន ទ្រី ឬ ក្រុម អ្នកប្រមូលសំរាម និងភ្នាក់ងារអនាម័យសង្កាត់ ចុះ មកពិនិត្យ មើលក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ទើបសំរាមឡើងគពេញផ្លូវបែបនេះ បើថ្ងៃដែលមិនទាន់មាន ការដ្ឋានដាក់ប្រព័ន្ធលូវិញ មិនបាច់ចាំទេ គឺតែងតែយឺតយ៉ាវក្នុងការប្រមូលសំរាមណាស់ ទាល់តែ សំរាម ក្លាយជា គំនរធំៗពេញផ្លូវទើបមកប្រមូល គាត់មិនដឹងថា ចៅសង្កាត់ចាក់អង្រែលើ រវល់ខ្លាំងយ៉ាងណាទេ បានជាមិនដែលចុះពិនិត្យមើល ក្នុងមូលដ្ឋាន បែបនេះ ហើយភ្នាក់ងារ អនាម័យ សង្កាត់ ឬអស់លោក-លោកស្រីមេភូមិ របស់គាត់រស់នៅរាល់ថ្ងៃនេះ មិនដឹងថារវល់ ទៅណាដែរទេ គឺនិយាយរួម មិនដែលឃើញ ចុះមកតាមផ្ទះសួរនាំប្រជាពលរដ្ឋ នៅតំបន់នេះ ឡើយ ទាល់តែមាន កម្មវិធី អ្វីមួយ បានមកហៅតាមផ្ទះ។

ដោយឡែកទីតាំងផ្សេងដែលសារព័ត៌មានយើងមិនទាន់ចុះផ្សាយលោកចៅសង្កាត់ ក៏មិនទាន់ឲ្យភ្នាក់ងារចុះសំអាតដែរ ដោយទុកឱ្យសំរាម ស្អុយរលួយ និងចាំ ទាល់តែមាន គេ រិះគន់ ឬ ខាងសារព័ត៌មាន ផ្សព្វផ្សាយ ទើប លោកចៅសង្កាត់ ចាក់អង្រែលើពន្លឿន ឲ្យភ្នាក់ងារចុះ សំអាតសំរាម ចេញឬ? ទាល់តែប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្នើ អាជ្ញាធរ សង្កាត់ ជាពិសេសលោក ចៅសង្កាត់ចាក់អង្រែលើ មេត្តាពន្លឿនឲ្យ ភ្នាក់ងារ ប្រមូលសំរាមចុះមកប្រមូលចេញផង ឬរកវិធី ដោះស្រាយ ជូនពួកគាត់ផង ហើយត្រឹមបញ្ហាសំរាមប៉ុណ្ណឹង មិនចាំបាច់ឲ្យពួកគាត់ស្នើសុំដល់ថ្នាក់ខណ្ឌ ទៀតនោះទេ៕ (អត្ថបទរូបភាព៖  ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!