ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បាន ចិន២នាក់ ករណីបាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា ​នៅ​ចំណុច​មុខ​សណ្ឋាគារ ​ខ្សាច់​ស (វីដេអូ) ​

3 ខែ មុន 386 តូ សុផល

ព្រះ​សីហ​នុ​៖​ ​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ​បាន​ប្រាប់​នៅ​មុន​នេះ​បន្តិច​ថា​ កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ និង​កំពុង​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​បន្ថែម​ទៀត​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ជនជាតិ​។​

​លោកស្នងការ​បន្ត​ថា​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ មាន​ករណី ​ឃាតកម្ម​មួយ​បាន​កើតឡើង​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​ បាន​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​នៅ​ចំណុច​មុខ​សណ្ឋាគារ​ខ្សាច់​ស​ ក្នុង​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​។​

​លោកស្នងការ​បន្ថែម​ចំពោះ​មូលហេតុ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​ និង​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!