ព្រឹតិ្តការណ៍ថ្មីៗ

ភ្លៀងមួយមេ ស្វាគមន៍រដូវក្តៅ លិចផ្លូវ អភិបាលក្រុងភ្នំពេញ ……..(វីដេអូ)

3 ខែ មុន 188 តូ សុផល

ភ្នំពេញ ៖ កាលពីឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគិតគូរពីសុខទុក្ខរបស់ប្រជាពរដ្ឋ លើគ្រប់វិស័យ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធ ក៍លោកអភិបាលក្រុងមិនដែលមើលរំលងដែរ គ្រាន់តែការអភិវឌ្ឍន៍ធ្វើដោយជំហាន។

ជុំវិញក្តីកង្វល់ របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាង១០ឆ្នាំមកនេះ ក៍ ឯកឧត្តម អភិបាលក្រុង ក៍យកចិត្តដាក់ណាស់ដែរ ដោយធ្លាប់ប្រាប់ថា និង ដាក់លូថ្មីជូន នាដើមឆ្នាំ២០១៩នេះ តែមកដល់ពាក់កណ្តាលឆ្នាំ២០១៩ទៅហើយ គ្រាន់តែភ្លៀងស្វាគមន៍រដូវក្តៅមួយមេសោះ ដងផ្លូវជនលិចដូច អូរប្រឡាយអីចឹង និយាយអោយខ្លី ពេលភ្លៀងម្តងៗ អាចជិះទូកលេងតាមគង្គារ ។

អ្នកភូមិចុងថ្នល់ខាងលិច អោយតែដែលឃើញមេឃងងឹតម្តងៗ ដេកភ័យដេកព្រួយ ដោយសារខ្លាចទឹកភ្លៀងជន់លិច លំនៅដ្ឋានរបស់ពួកគាត់ ហើយក្តីព្រួយរបស់ពលរដ្ឋក្នុងភូមិខាងលើ ក្លាយជាការពិត នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ភ្លៀងចាប់ធ្លាក់មួយមេធំ ធ្វើឲ្យភូមិ ផ្លូវថ្នល់ ផ្ទះសម្បែង ត្រូវបានជន់លិចមែន។

ឲពលរដ្ឋលើកឡើងថា ក្នុងភូមិរបស់ពួកគាត់ មិនមែនទើបតែភ្លៀងធ្លាក់លើកនេះ ទឹកជន់លិចផ្ទះនោះទេ ជួបនូវបញ្ហាខាងលើ ជាច្រើនឆ្នាំមកហើយ ខណៈដែលចំណុចភូមិសាស្រ្តខាងលើប្រព័ន្ធលូបង្ហូររំដោះទឹក ចាស់ តូច ខូច កកស្ទះអស់ទៅហើយ មកដល់រដូវធ្លាក់ភ្លៀងឆ្នាំនេះ ទឹកកាន់តែជន់ ទ្វេរដង ។

ពលរដ្ឋទទូច លើកដៃអង្វរ ដល់អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយសម្រួល កាយ បើក ផ្លូវមុខទឹកឲ្យហូរលឿន ឆាប់ស្រក់បានលឿន ដើម្បីសម្រួលនូវការជន់លិចផ្ទះសម្បែង បើសិនជាអាចជួយធ្វើថ្មីកាន់តែប្រសើរ៕

ជិះទូកលេងតាមគង្គារទៀតហើយ !

(ផ្សាយផ្ទាល់) ភ្លៀងមួយមេ ស្វាគមន៍រដូវក្តៅ លិចផ្លូវ អភិបាលក្រុងភ្នំពេញ ……..(វីដេអូ) http://tnn-news.com/archives/164259!

Posted by TNN on Monday, 6 May 2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!