ព្រឹតិ្តការណ៍ថ្មីៗ

ទុកយូរទៀតមិនបានទេ! អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​មេធាវី​ ធ្វើ​កិច្ចសន្យា​​ ជាមួយស្រីស្នេហ៍ខ្លួន និងផ្តល់សំណង ២ម៉ឺនដុល្លារ បញ្ចប់រឿង

4 ខែ មុន 556 តូ សុផល

ភ្នំពេញ​៖​ លោក សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​មេធាវី​ ធ្វើ​កិច្ចសន្យា​ជាមួយ​ស្ត្រី​ដែល​ជា​គូ​កំណាន់ចិត្ត​ ដោយ​បាន​ផ្តល់​សំណង​ចំនួន​២​ម៉ឺន​ដុល្លារ​ ដើម្បី​បញ្ចប់​រឿងរ៉ាវ​ទាំងអស់​។​ យោង​តាម​អ្នកស្រី​ ឡៅ​ សុ​ភី​ បាន​ប្រាប់​សារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​។​

​អ្នកស្រី​ ឡៅ​ សុ​ភី​ បាន​ឲ្យ​ដឹង​ថា​មុន​ដំបូង​លោក​សួន​ បវរ​ បាន​ផ្ញើ​លុយ​ឲ្យ​តៃកុង​ឡាន​ផ្ញើ​លុយ​ឲ្យ​អ្នកស្រី​ចំនួន​៥​ដុល្លារ​ ដើម្បី​សម្រាប់​ធ្វើ​ដំណើរ​ និង​ការ​ចាយវាយ​ទៅ​ចរាចរ​គ្នា​បញ្ចប់រឿង​ពី​ខេត្តកំពង់ចាម​ ទៅ​ខេត្តបន្ទាយមានជ័យ​។​

​អ្នកស្រី​ឡៅ​ សុ​ភី​ បន្ត​ថា​មុន​ពេល​គាត់​ទៅ​ដល់​បន្ទាយ​មាន​ជ័យ​ គាត់​បាន​សម្រាក​នៅ​ខេត្តសៀមរាប​មួយ​យប់​សិន​ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​។​ បន្ទាប់​មក​អ្នកស្រី​បាន​ទៅ​ដល់​ខេត្តបន្ទាយមានជ័យ​ តែ​លោក​អ្នក​មិន​បាន​ជួប​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​ លោក​សួន​ បវរ​ ទេ​ជួប​តែ​មេធាវី​លោក​អភិបាលខេត្ត​ប៉ុណ្ណោះ​ និង​បាន​លោកស្រី​ផ្តិត​មេដៃ​លើ​កិច្ចសន្យា​ដើម្បី​បញ្ចប់​រឿងរ៉ាវ​របស់​លោក​អ្នកស្រី​និង​លោក​អភិបាលខេត្ត​។​

​លោក​អ្នកស្រី​ដែល​ជា​គូស្នេហ៍​របស់​លោក​សួន​ បវរ​ អភិបាលខេត្ត​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ មេធាវី​របស់​លោក​អភិបាលខេត្ត​និយាយ​ថា​ ក្រោយ​ពេល​ធ្វើ​កិច្ចសន្យា​ហើយ​ អ្នកស្រី​មិន​អាច​តេ​ ឬ​ផ្ញើ​សារ​រំខាន​លោក​អភិបាលខេត្ត​ ឬ​ ទាមទារ​អ្វី​ផ្សេង​បាន​ទៀត​ បើ​មិន​ដូច្នោះ​ទេ​នឹង​មានទោស​ជា​មិន​ខាន​។​

​អ្នកស្រី​ឡៅ​ សុ​ភី​ បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​រួចរាល់​មក​ អ្នកស្រី​បាន​មក​ដល់​ខេត្តសៀមរាប​ ប៉ុន្តែ​លោក​មេធាវី​ របស់​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​លោក​ សួន​ បវរ​ បាន​ហៅ​ទូរស័ព្ទ​អោយ​អ្នកស្រី​មក​វិញ​ ហើយ​បាន​ឲ្យ​លុយ​ចំនួន​២​ម៉ឺន​ដុល្លារ​ កាលពី​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ហាង​ហូប​អាហារ​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​លោក​អភិបាលខេត្ត​តែ​ម្តង​ ដើម្បី​បញ្ចប់​រឿងរ៉ាវ​ទាំងអស់​ដែល​កើត​កន្លង​មក​ ហើយ​សុំ​បញ្ចប់​ត្រឹមហ្នឹង​ ឈប់​ទាក់ទង​ជាមួយ​លោក​អភិបាលខេត្ត​ទៀត​ ឈប់​តេ​ ឈប់​ផ្ញើ​សារ​រំខាន​លោក​ទៀត​។​

​អ្នកស្រី​ឡៅ​ សុ​ភី​ បាន​បន្ថែម​ថា​លោក​សួន​ បវរ​ បាន​សន្យា​ជាមួយ​គាត់​ថា​ហ្នឹង​ឲ្យ​គាត់​រស់​ស្រួល​ មាន​ន័យ​ថា​ទិញ​ផ្ទះ​ បង្កើត​មុខរបរ​ថែម​ទៀត​ ប៉ុន្តែ​ក្រោយ​ធ្វើ​កិច្ចសន្យា​រួច​មក​ គឺ​បាន​ប្រគល់​ប្រាក់​ឲ្យ​តែ​២​ម៉ឺន​ប៉ុណ្ណោះ​។​ លោកស្រី​ក៏​បាន​ស្នើ​សុំ​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​គឺ​លោក​ សួន​ បវរ​ សុំ​ផ្ទះ​មួយ​ល្វែង​ នឹង​កន្លែង​រកស៊ី​តូច​មួយ​ ដើម្បី​បន្ត​ចិញ្ចឹមជីវិត​។​

​ទោះបី​មានការ​ស្នើ​សុំ​បែប​ពី​ស្រី​ឈ្មោះ​ ឡៅ​ សុ​ភី​ ដែល​គេ​ស្គាល់​ថា​ជា​គូស្នេហ៍​របស់​លោក​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​បែប​នេះ​ក្តី​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​អភិបាលខេត្ត​បាន​នៅឡើយ​ទេ​។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្មីៗ​កន្លង​មក​ស្រី​ឈ្មោះ​ ឡៅ​ សុ​ភី​ បាន​ទៅ​លើក​បដា​ នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ​ដើម្បី​ភាព​យុត្តិធម៌​ពី​លោក​អភិបាលខេត្ត​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​។​

​សូម​រំលឹក​ថាៈ​ ​ស្ត្រី​ម្នាក់​ សូម​អោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជួយ​ស្វែងរក​យុត្តិធម៌​ ពាក់ព័ន្ធ​ករណី​លោក​សួន​ បវរ​ ខេត្ត​អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​យក​គាត់​ជា​គូរ​ស្នេហ៍​អស់​រយៈពេល​ ៥​ឆ្នាំ​ហើយ​ រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​

​ស្ត្រី​ខាងលើ​ បាន​ប្រើប្រាស់​Account​ facebook​ឈ្មោះ​(​ So​ Phy)​ បាន​បញ្ចេញមតិ​(Comments)​ ក្រោម​ផេ​ក​ ហ្វេ​ស​ ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថា​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​យក​គាត់​ជា​គូរ​ស្នេហ៍​ អស់​រយៈ​៥​ឆ្នាំ​ហើយ​ ឥឡូវ​លោក​អភិបាលខេត្ត​រូប​នោះ​បាន​ឲ្យ​គាត់​ឈប់​ទាក់ទង​ទៅ​លោក​ទៀត​ហើយ​ រក​ចាប់​គាត់​ដាក់គុក​ទៀត​។​

​ស្ត្រី​ដែល​ជា​ស្រី​កំណាន់ចិត្ត​របស់​លោក​ សួន​ បវរ​ មាន​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ខេត្តកំពង់ចាម​ បាន​ឲ្យ​សារព័ត៌មាន​យើងដឹង​ថា​ គាត់​និង​លោក​សួន​ បវរ​ បាន​ស្គាល់គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្លេ​ស​ តែ​មិនសូវ​ជិត​ស្និត​នោះ​ទេ​ រហូត​ដល់​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៥​ គាត់​និង​លោក​សួន​ បវរ​ បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ​។​

​ស្ត្រី​ដដែល​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រួច​ លោក​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ផ្ញើ​សារ​មក​គាត់​ថា​ ឲ្យ​ឈប់​ទាក់ទង​គាត់​ទៀត​ទៅ​។​

ស្ត្រី​វ័យ​៤១​ឆ្នាំ​ដដែល​ បាន​បញ្ជាក់​ថា​ ដោយសារ​គាត់​និង​លោក​អភិបាលខេត្ត​ស្រលាញ់​គ្នា​យូរ​ឆ្នាំ​ហើយ​ ស្ត្រី​ខាងលើ​ បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ ផ្ទាល់ខ្លួន​ និង​បាន​បញ្ចេញមតិ​(Comments)​ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដើម្បី​អោយ​បងប្អូន​និង​សម្តេច​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​គាត់​។​ បន្ទាប់​ពី​គាត់​បង្ហោះ​សារ​រួច​មក​ក្មួយ​លោក​អភិបាលខេត្ត​បាន​ហៅ​ទូរស័ព្ទ​មក​គាត់​អោយ​លុប​ចោល​វិញ​ទៅ​។​

​ស្ត្រី​ជា​គូរ​ស្នេហ៍​របស់​លោក​សួន​ បវរ​ បាន​បន្ថែម​ថា​លោក​សួន​ បវរ​ បាន​ផ្តល់​ថវិកា​ក្នុង​មួយ​ខែ​ប្រហែល​ ៥០០$(​ប្រាំ​រយ​ដុល្លារ​)​ សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​ និង​បង់ថ្លៃ​ផ្ទះ​។​ លោក​សួន​ បវរ​ និង​គាត់​តែងតែ​មក​ជួប​គ្នា​នៅ​ភ្នំពេញ​ នៅ​ពេល​ដែ​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ធុ​រម​ក​ភ្នំពេញ​ តែងតែ​អោយ​គាត់​ឡើង​មក​ដែរ​។​

​សូម​បញ្ជាក់​ថា​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន​ ហើយ​កាលពី​លោក​មិន​ទាន់​មក​កាន់​ជា​អភិបាលខេត្ត​លោក​ជា​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ ខេត្តបាត់ដំបង​ ហើយ​លោក​បាន​ឡើង​មក​ជាអភិបាលរង​ខេត្តបន្ទាយមានជ័យ​ ហើយ​លោក​សួន​ បវរ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តបន្ទាយមានជ័យ​ ជំនួស​លោក​គោ​ស៊ុំ​ សា​រឿ​ត​ ដែល​នឹង​ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​លោក​កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ