ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ ក្នុងបន្ទប់ឃុំខ្លួននៅ ប៉ុស្ដិ៍នគរបាលអូស្មាច់ យ៉ាងអថ៌កំបាំង​ គ្រួរសារសុំអំពាវនាវ សម្ដេចតេជោ  និង សម្ដេចក្រឡាហោម​ ជួយរក យុត្តិធម៌

5 ខែ មុន 1027 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ ការស្លាប់បុរសម្នាក់យ៉ាងអថ៌កំបាំងបំផុត នៅក្នុងបន្ទប់ឃុំខ្លួន ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩នេះ។

សពរងគ្រោះឈ្មោះ ធូ​ ហាត ភេទប្រុសអាយុ​៣៧ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់បុសស្បូវ​ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ម្ដាយឈ្មោះ ប៉ាល់​ ភិន​ អាយុ៥៦ឆ្នាំ ជាស្រីមេម៉ាយ និងមានកូន​ ចំនួនពីនាក់
ទី១ ឈ្មោះ​ ធូ​ ហាត​ អាយុ៣៧ឆ្នាំ ដែលបានស្លាប់
ទី២ ធូ​ ហៀត ភេទប្រុសអាយុ​ ២៨ឆ្នាំ​ រស់នៅភូមិក្រសាំង​ ក្រសាំងសង្កាត់បុស្បូវ ក្រុងសំរោង។

ក្រុមគ្រួរសារ សព ដែលបានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ សូមអំពាវនាវ​ សូមអោយ សម្ដេច តេជោ​ ហ៊ុន សែន​ និងសម្ដេចក្រឡាហោម ស ខេង​ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ​ ជួយផ្ដល់យុត្តិធម៌ជូនដល់គ្រួរសារគាត់ផង។

លើករណី កូនរបស់គាត់ស្លាប់អត់ដឹងអំពីម៉ូលហេតុ នៅក្នុងបន្ទប់ឃុំខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់​កាលពីថ្ងៃទី៤ ខែឧសភា  ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

ក្រុមគ្រួសារ សព បានបញ្ជាក់ថា ប៉ូលិសប៉ុស្ដិ៍ស្បូវបានទូសព្ទ័តាមរយៈអនុភូមិបុស្បូវ អោយក្រុមគ្រួសារសពចាំទទួលសពនៅវត្ដនិងធ្វើការបូជាតែម្ដង​ តែសាច់ញាតមិនព្រម ក៍រថយន្ដសាមុយដឹកមកផ្ទះ ដើម្បីស្រួលធ្វើបុណ្យ។ ពេលដឹកសពដល់ផ្ទះខាងប៉ូលិសបានយកប្រាក់២០ម៉ឺនរៀលចូលបុណ្យ។

រឿងស្លាប់របស់បុរសខាងលើមិនដឹងថាបណ្ដាលមកពីមូលហេតុអ្វីឡើយ ដោយ​លោកជ័យវាសនា​ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអូស្មាច់ ព្យាយាមលាក់បាំងការពិត្យដោយលោកបានបំភ្លឺតាមទូសព្ទ័ថា លោកមិនបានដឹងរឿងអ្វីទាំងអស់ ព្រោះមិនមានហេតុការណ៍មនុស្សនៅនិងប៉ុស្ដិ៍របស់លោកទេ។

ដោយសារតែការស្លាប់មនុស្សម្នាក់យ៉ាងអថ៌កំបាំងអត់មានមូលហេតុ និងមិនមានការទទួលខុសត្រូវទើប។

ក្រុមគ្រួសារមិនអស់ចិត្ត ក៍បានសូមអំពាវនាវ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ព្រមទាំងសម្ដេចក្រឡាហោម ស ខេង​ និងអគ្គស្នងការនគរបាលជាតិ​នាយឧត្ដមសេនីយ៍ នេត​ សាវឿន​ ជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួរសារ របស់គាត់ផង៕ ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ