ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌទាំង២  បន្តរួមគ្នានាំយកអំណោយ ចែកជូនប្រជាពលរដ្ឋចាស់ជរា ទីទាល់ក្រ៦៧គ្រួសារ

2 ខែ មុន 76 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្រីក្រចំនួន៦៧គ្រួសាររស់នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលបំបែកថ្មី បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រោមធិបតី លោក ហែម ដារិទ្ធ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល ជាប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជាប្រចាំខណ្ឌពោធិ៍សែនជ័យ លោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ លោកអភិបាលរង មន្ត្រីសង្កាត់ខណ្ឌច្រើនរូប ស្ថិតក្នុងវត្តអរុណវត្តី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមិនប្រកាន់និន្នាការនយោបាយ និងពូជសាសន៍ឡើយ។

ស្ថានភាពជាក់ស្តែង នៃអំណោយដែលត្រូវបានយកមកចែកជូនប្រជាជនចាស់ជរា ពលរដ្ឋក្រីក្រទាំង៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូ មី១កេស តែ ស្ករ និងថវិកាចំនួន៤ម៉ឺនរៀល។

នៅក្នុងឪកាសនោះ លោកអភិបាលខណ្ឌទាំងពីរ បានមានប្រសាសន៍ សំណេះសំណាល និងសួរនាំពីសុខទុក្ខលំបាកដល់ប្រជាជន ប្រកបដោយភាពទន់ភ្លន់រួសរាយរាក់ទាក់ ដែលនាំអោយប្រជាជនមានការគោរព ស្រលាញ់និងបង្កេីននូវភាពជឿជាក់កក់ក្តៅបន្ថែមទៀតមកលេីរូបលោកជាអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុក្ខដាក់ចំពោះពួកគាត់ដែលកំពុងជួបការលំបាកនៅក្នុងគ្រាអាសន្នបែបនេះ។

ឆ្លេីយតបទៅនឹងវត្តមាននៃការនាំយកអំណោយមកចែកជូនបងប្អូនប្រជាជនដែលកំពុងជួបទុក្ខកំបាកនេះ លោកអភិបាលខណ្ឌទាំងពីរ បានពន្យល់ប្រាប់ជូនពួកគេថា ទាំងនេះគឺជាឆន្ទៈរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី-ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំអោយលោកយកចិត្តទុកដាក់ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជនរងគ្រោះនិងជនចាស់ជរា ទីទ័លក្រ តែងតែបានទទួលនូវការឧបត្ថម្ភ នូវថវិការនិងគ្រឿងឧបភោគបរិភោគ ផ្សេងៗមួយចំនួនពីសម្តេចតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!