ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិជប៉ុនម្នាក់ដេកស្លាប់គ្រូពេទ្យ កោសល្យវិច្ច័យវិទ្យាសាស្ត្រ ថាមានជំងឺមហារីកពោះវៀន!

2 ខែ មុន 42 តូ សុផល

ភ្នំពេញ៖ជនបរទេសម្នាក់បានដេកស្លាប់ដោយសារជំងឺមហារីកពោះវៀនបើការការសន្និដ្ឋានរបស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញហេតុការនេះកើតឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង០០នាទី មានករណី នៅចំណុចផ្ទះលេខ១៦៨សេ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សព្វឈ្មោះ MIYOSHI MASAHIKO ភេទប្រុស អាយុ៧៨ឆ្នាំ ជនជាតិជប៉ុន មុខរបរនៅផ្ទះ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ TR6002850 ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មាន ពីក្រុមគ្រួសារសព ថានៅចំណុចខាងលើ មានមនុស្សជនជាតិជប៉ុនមួយនាក់ស្លាប់ ក្រោយពីទទួលព័ត៌មាន សមត្ថិកិច្ចយើងបានចុះដល់ចំណុចកើតហេតុ និងមានការសហការជាមួយការិយាល័យកោសល្យវិច្ច័យវិទ្យាសាស្ត្រ និងមានការសន្និដ្ឋានរបស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សព្ខាងលើស្លាប់ដោយជំងឺមហារីកពោះវៀន ។ 

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅនៅចំណុច កើតហេតុខាងលើ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!