ព្រឹតិ្តការណ៍ថ្មីៗ

លោក អុិន សុភិន ដែលមហាជនស្គាល់ថាជាម្ចាស់ផលិតកម្មមហាហង្សបានដឹកនាំក្រុមបាល់ទាត់ Mohahong All Star បំបាក់ក្រុមយុវជនខេត្តកំពង់ចាមទាំង២ជើង បន្តឡើងទៅវគ្គ៨ក្រុម ចុងក្រោយ!

2 សប្តាហ៍ មុន 40 តូ សុផល

(ភ្នំពេញ​)៖​ ក្រុមបាល់ទាត់ផលិតកម្មមហាហង្ស ដែលមានរហស្សនាម( Mohahong All Star) បានឆ្លងផុតការប្រកួតវគ្គ ១៨ក្រុម  នៃពានរង្វាន់ KMH Champions League 2019 បន្ទាប់ពីបានយកឈ្នះក្រុមយុវជនខេត្តកំពង់ចាម ៧-៣ ក្នុងជំនួប ២ជើង ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខ ។

លោក អុិន សុភិន  បានអោយដឹងថា កាលពីជួបគ្នាជើងទី១ ក្រុមដឹកនាំដោយម្ចាស់ផលិតកម្មលោក អុិន សុភិន បានយកឈ្នះយុវជនកំពង់ចាម ៤-២ មុនបន្ដយកឈ្នះ ៣-១ ក្នុងជំនួបជើងទី២ ដែលជាការប្រកួតកាត់សេចក្ដី នៅទីលានKMH Park កាលពីយប់មិញ ។

ក្រោយចប់ការប្រកួត លោក អ៊ិន សុភិន ស្ថាបនិក និងជាប្រធានក្រុម Mohahong All Starបានសម្ដែងការកោតសរសើរកូនក្រុមខ្លួន ដែលសហការគ្នាបានយ៉ាងល្អក្នុងជំនួបជើងទី២ ទោះបីក្រុមគូប្រជែងបានព្យាយាមដាក់សម្ពាធ គ្រាដែលកីឡាករខ្លួនភាគច្រើនជាតារាចម្រៀង និងតារាសម្ដែងក្ដី ។

អ្វីដែលពិសេសគឺលោកមិនទំពឹងថា ក្រុមMohahong All Star អាចឈានដល់វគ្គ ៨ក្រុមចុងក្រោយដូច្នេះនោះទេ ព្រោះនេះគឺជាលើកដំបូង ដែលក្រុមលោកបានចូលរួមប្រកួតពាន តែលោកប្ដេជ្ញានឹងធ្វើឲ្យបានកាន់តែល្អ នាប្រកួតវគ្គបន្ដ ។

គួរបញ្ជាក់ថា Mohahong All Star គឺជាក្រុមកូនពៅ ដែលដណ្ដើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយកាលពីយប់មិញ គ្រាដែល ៧ក្រុមផ្សេងទៀត ត្រូវបានរកឃើញជាបន្ដបន្ទាប់ រួមមានក្រុមពិស្ណុការ, ក្រុមTN Kandal, ក្រុម Avatar, សម្ព័ន្ធយុវជនមូស្លិមកម្ពុជា, Down Town Sport, គ្រួសារប៊ីចេង និងក្រុមISI Group United ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!