ព្រឹតិ្តការណ៍ថ្មីៗ

​ ជិះម៉ូតូ៣​នាក់ រន្ទះបាញ់ស្លាប់ តែម្នាក់ ចោលគូរដណ្ដឹង​ ទើបភ្ជាប់ពាក្យថ្មីៗ

4 ខែ មុន 41 តូ សុផល

កំពង់ស្ពឺ​ ៖  នៅរសៀល​វេលាម៉ោង​ ១៥ និង ៥០​ នាទី​នាថ្ងៃអាទិត្យ​ទី ៥ ខែឧសភា​ ឆ្នាំ​២០១៩ មានភ្លៀង​ ធ្លាក់មួយមេ​

បណ្ដាលអោយ​មានករណី​បាតុភូតផ្គរន្ទះ​បាញ់​ស្លាប់មនុស្សម្នាក់​ភ្លាមៗ​ ជនរងគ្រោះមានឈ្មោះ ស៊ិន ហៀង ភេទប្រុស អាយុ២៧ ឆ្នាំ ទីលំនៅភូមិអូរត្នោត ឃុំវាល ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ​ ក្រោយភ្ជាប់ពាក្យថ្មីៗ​ ស្លាប់​ចោលគូរដណ្ដឹង។

ប្រភពប្រាប់អោយដឹងថា មុនកើតហេតុ​ជនរងគ្រោះ​បានរួមដំណើរជាមួយ​មនុ​ស្ស​ ២នាក់ផ្សេង​ទៀត​ (ម៉ូតូ​មួយជិះគ្នា​៣នាក់​)​ លុះមកដល់ចំណុច​ ភូមិកោះឈើទាល​ ឃុំទួលសាលា​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ ក៏មានផ្លេកប​ន្ទោ​ព្រៀកៗ​ ហើយក៏មានចរន្ដបាញ់ផាំងចុះមក​ចំ​ឈ្មោះ​ ស៊ិន ហៀង បណ្ដាលឲ្យ​ធ្លាក់ពីលើម៉ូតូ​ ចំ​ណែក​អ្នកទាំងពីរទៀត​ មិនមានឆ្លងចរន្ដនោះទេ​គឺ គ្រាន់​តែស្រវាំងកែវភ្នែក​។

បញ្ជាក់​ម៉ូតូ​ ១គ្រឿងម៉ាក​ ហុ​ង​ដាសេ125 ដោយឈ្មោះប៊ឺត ជីវន្ត័ ភេ​ទប្រុស អា​យុ​ ១៥ឆ្នាំ​ ជាអ្នកឌុប ហើយឈ្មោះសា​ន់ ផៃ ភេទប្រុស អាយុ​ ១៥ឆ្នាំ​ អង្គុយកណ្តាល ចំ​ណែ​ក​បុរស​រងគ្រោះ​ ជិះនៅពីក្រោយ។

ក្រោយហេតុការណ៍​សមត្ថកិច្ច​ជំនាញ​បានចុះពិនិត្យឃើញលើដងខ្លួនសាកសពមិនមានស្លាកស្នាម​អ្វី​សង្ស័យ​ជាបទល្មើសនោះទេ នៅលើដងខ្លួន​មា​នស្នាមខ្មៅ​រាល​ពេញ​ មុខស្លេក គ្មានឈាម​ ដៃជើ​ង​ទន់ដូចគ្មានឆ្អឹង​។

បច្ចុប្បន្ន​សាកសព​ត្រូវ​បានប្រគល់ជូនក្រុមគ្រួសា​រ​យកទៅ​ធ្វើ​បុណ្យ​នៅស្រុក​កំណើតតាមប្រពៃ​ណី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ