ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាគាស់ផ្ទះ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព កាលពីថ្ងៃចូលឆ្នាំ

2 សប្តាហ៍ មុន 59 តូ សុផល

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ ធី អិន អិន ថា កាលពីថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ៩ និង ០០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ នៅចំណុចផ្ទះជួលគ្មានលេខស្ថិតនៅខាងកើតប្រឡាយទឹកស្អុយស្ទឹងមានជ័យ ផ្លូវបេតុង ក្រុម១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់ផ្ទះ) នៅចំណុចផ្ទះលេខ២៤បេ ផ្លូវលេខ ៣៦២ ក្រុម១៥ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ២៣ និង ០០ នាទី បញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ប្រាប់ថា

ជនសង្ស័យ

ទី១ ឈ្មោះ អាន ចន្ទ័រិទ្ធ  ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ

មានទីលំនៅស្នាក់នៅផ្ទះលេខ២៥បេ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទី២ ឈ្មោះ ស្រេង ច្រិល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ  មានទីលំនៅស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ទី៣ ឈ្មោះ ថា វង្ស ភេទ ប្រុស អាយុ ៣៦ ឆ្នាំជនជាតិ ខ្មែរ  មុខរបរ រើសអេតចាយ  ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវBT សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ ឈ្មោះ ចាន់ ដារ៉ា ហៅ ជើម ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ លក់ដូរ

មានទីលំនៅផ្ទះលេខ២៤បេ ផ្លូវលេខ ៣៦២ ក្រុម១៥ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្ភារៈ បាត់បង់ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៨៧២១៦ ពាក់ស្លាកលេខភ្នំពេញ 1HC-4713   ម៉ូតូម៉ាកហុងដាធូដេ ពណ៌ក្រហម លេខតួ ១៥៣១៥៤៧ លេខម៉ាស៊ីន ១១៣៧១៨៦ ពាក់ស្លាកលេខភ្នំពេញ1CV-4104  -ម៉ាស៊ីនបោកគក់ម៉ាកសាំសុង ចំនួន ១ ,-ម៉ាស៊ីនភ្លើងមិនចាំម៉ាក ចំនួន ១ គ្រឿង , ទូរទស្សន៍ម៉ាកLG ទំហំ ៤៣ អ៊ីង ចំនួន ១ គ្រឿង និងម៉ាកសាំសុង ទំហំ ៣៣អ៊ីង ចំនួន ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!