LAND CRUISER បោលលឿនដូចហោះ​ ទៅបុករបងព្រះបរមរាជវាំង បាក់កង់មុខខ្ទេច សំណាងមិនរបួស​ ចុះមកដោះស្លាកលេខចេញ​ ហើយគេចខ្លួនបាត់​ ក៏នៅតែដឹងថា​ ស្លាកលេខភ្នំពេញ​ 2M-6181​

1 ខែ មុន 90 តូ សុផល

រាជធានីភ្នំពេញ​ ៖ រថយន្ត LAND CRUISER មួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតបុកឡើងលេីឃឿនចិញ្ចេីមផ្លូវ ទៅបុករបងព្រះបរមរាជវាំង​ពេញទំហឹង​ បណ្តាលឲ្យដាច់កង់រថយន្តស្ដាំខាងមុខ​ ហេីយផ្ទុះកង់ស្ដាំខាងក្រោយ​ និងផ្ទុះពោងសុវត្ថិភាពចេញពីចង្កូតរថយន្តទេីបមិនបណ្ដាលឲ្យ​អ្នកបេីកបរ​រងរបួស​​ឡេីយ​ ហើយដោះស្លាកលេខ​ និងប្រមូលយករបស់មានតម្លៃចេញពីក្នុងរថយន្ត រួចប្រញាប់គេច​ចេញបាត់ទៅ​ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ចុះមកពិនិត្យមើលទាំងយប់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០៣ទាបភ្លឺ​ ឈានចូលថ្ងៃអាទិត្យ​ ទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ ​នៅលេីកំណាត់ផ្លូវព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ជាប់របងខាងក្រោយ​ព្រះបរមរាជវាំង​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់​ប្រាប់អ្នកយកព័ត៌មានយេីងបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង​ ម៉ាក TOYOTA LAND CRUISER ពណ៌ស្ករ​​ ពាក់ស្លាកលេខភ្នំពេញ​ 2M-6181 បានធ្វើដំណើរតាមបណ្ដោយផ្លូវ​ព្រះអង្គ​យុគន្ធរ​ ក្នុងទិសដៅពីត្បូងទៅជេីង​ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃ ទៅបុកឡេីងខឿន​ចិញ្ចេីមផ្លូវ​ និងជ្រុលទៅបុក​របងព្រះបរមរាជវាំង ពេញមួយទំហឹង​ទៀត​ បណ្តាលឲ្យដាច់កង់រថយន្តស្ដាំខាងមុខ​ ហេីយផ្ទុះកង់ស្ដាំខាងក្រោយ​ និងផ្ទុះពោងសុវត្ថិភាពចេញពីចង្កូតរថយន្តទេីបមិនបណ្ដាលឲ្យ​អ្នកបេីកបរ​រងរបួសអ្វីឡេីយ ហេីយយករបស់ទ្រព្យមានតម្លៃយកទុកអស់​ រួចពីលើរថយន្ត​មកគេដោះស្លាកលេខចេញ ហើយបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ​ មុនសមត្ថកិច្ចមកដល់​ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ទុកឲ្យសមត្ថកិច្ចចុះមកវាស់វែង។

បច្ចុប្បន្នក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានផ្នែកវាស់វែង​ នៃអធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់​ភ្នាក់ងារ​ TNN ​យេីងថា ចំពោះករណីនេះ​លោកបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង​ និងស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំ​ស្រាវជ្រាវ​រកម្ចាស់រថយន្ត​អោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ អត្ថបទរូបភាព​ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!