ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់បានបើករថយន្ត LEXUS RX330 បានជ្រុលចង្កូតទៅទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ!

4 ខែ មុន 28 តូ សុផល

​រាជធានីភ្នំពេញ ៖​​ បុរសម្នាក់បានបើករថយន្ត LEXUS RX330 ដោយស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ ក្នុងល្បឿនលឿន​ ទំនងជាងោកមួយភាំង​ បានជ្រុលចង្កូតទៅពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតបេីងទៅផ្លូវម្ខាងទៀតអស់មួយកង់ តែសំណាង់ល្អមិនបង្កអោយមាននាក់រងរបួសឡើយ​ គ្រាន់តែខ្ទេចរថយន្តអស់មួយកំណាត់ខាងមុខស្ទេីទាំងស្រុងប៉ុណ្ណោះ​។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង០២:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ​ ទី៥ ខែឧសភា ឆ្នាំ២០១៩ នៅមុខក្លោងទ្វាវិទ្យាល័យបាក់ទូក លេីកំណាត់ផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា​ ក្រុងភ្នំពេញ​។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក RX330 ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ 2AS-5476 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុខាងលើក៍ងោកមួយភាំងរេចង្កូតមកឆ្វេងដៃ ជ្រុលបានបុករបាំងថ្មក្បាលព្រួញ​ពុះចែកផ្លូវ​ពេញមួយទំហឹង បណ្ដាលឲ្យផ្ទុះពោងសុវត្ថិភាពចេញពី​ដៃចង្កូត​ ទើបមិនបណ្ដាលឲ្យរងរបួសនោះទេ រីឯរថយន្តបើកទៅមុខលែងរួច ព្រោះមួយកំណាត់មុខបានរងការខូចខាតខ្ទេចយ៉ាងដំណំតែម្ដង ចំណែករបាំងថ្មក្បាលព្រួញពុះចែកផ្លូវ ខ្ទាតបេីងចេញមកលេីផ្លូវម្ខាងទៀត ហើយអ្នកបើកបរ​បានប្រមូលយករបស់មានតម្លៃទុក​ រួចប្រញាប់គេច​ចេញពីកន្លែងកើតហេតុបាត់ទៅ​ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ​ ។ 

បច្ចុប្បន្នក្រោយកើតហេតុ​ សមកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលវាលវង់ បានចុះមកដល់​ និងបានទាក់ទងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុក​បណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បី រងចាំដោះស្រាយតាមផ្លូវច្បាប់៕ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ