ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ស្រវឹង​ស្រាបើរថយន្តជ្រុលចង្កូតទៅពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យ​បែកក្បាល​ ហូរឈាមជោកខ្លួន!

5 ខែ មុន 28 តូ សុផល

រាជធានីភ្នំពេញ ៖​ (បេីកបរសូមកុំពិសារគ្រឿងស្រវឹង​ បេីកអស់លោកស្រវឹងសូមកុំបេីកបរ ចៀសវាងកុំអោយមាន គ្រោះថ្នាក់​ចំពោះខ្លួនឯង​ និងអ្នកដទៃ) ជាក់ស្ដែង​ បុរសម្នាក់បានផ្លោងបោកក្បាលជាមួយកញ្ចក់រថយន្ត បណ្ដាលឲ្យ​បែកក្បាល​ ហូរឈាមជោកខ្លួន ​ខណៈពេលដែលបើករថយន្ត SCION​ ក្នុងល្បឿនលឿន​ ទំនងជាស្រវឹងស្រា​ងោកមួយភាំង​ ក៏ជ្រុលចង្កូតទៅពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង​ ខ្ទាតបេីងទៅផ្លូវម្ខាងទៀតអស់មួយកង់ និងបណ្ដាលឲ្យខ្ទេចរថយន្តអស់មួយកំណាត់ឆ្វេងខាងមុខស្ទេីទាំងស្រុង។  

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង១១:១០នាទីយប់ ថ្ងៃសៅរ៍​ ទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅមុខកាហ្វេដាលី ផ្លូវបែកជាបួន​ លេីកំណាត់ផ្លូវព្រះសីហនុ​ កែងផ្លូវ១១៣​ ក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌចំការមន​​ រាជធានីភ្នំពេញ​​។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក SCION ពណ៍ស (អត់ពាក់ស្លាកលេខ) បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា​ ធ្វេីដំណេីរតាមផ្លូវ​ព្រះសីហនុ​ ក្នុងទិសដៅលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណៈមកចំណុចកើតហេតុខាងលើ ក៍ងោកមួយភាំង ទេីបបានជារេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មក្បាលព្រួញ​ពុះចែកផ្លូវ​ពេញមួយទំហឹង​តែម្ដង បណ្ដាលឲ្យផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត ហេីយផ្លោងបោកក្បាលជាមួយកញ្ចក់រថយន្ត បណ្ដាលឲ្យ​បែកក្បាល​ ហូរឈាមជោកខ្លួន​ រីឯរថយន្តបេីកទៅមុខលែងរួច ព្រោះមួយកំណាត់មុខផ្នែកខាងឆ្វេងបានរងការខូចខាតខ្ទេចយ៉ាងដំណំតែម្ដង ចំណែករបាំងថ្មក្បាលព្រួញពុះចែកផ្លូវ ខ្ទាតបេីងចេញមកលេីផ្លូវម្ខាងទៀត ហេីយភ្លាមៗនោះ អ្នកបេីកបរ​ ត្រូវបានអ្នកស្គាល់គាត់​ សួរនាំមួយម៉ាត់ពីរម៉ាត់​ ទេីបស្គាល់គ្នាហេីយ​ក៏មាន​រថយន្ត​គិលាសង្គ្រោះគ្លីនិកឯកជន​មួយគ្រឿង​ បានមកដល់​ តែគាត់មិនព្រមទៅទេ​ ទេីប​អ្នកស្គាល់គាត់​ សូមអោយ​ជួយលាងរបួសបឋមនៅកន្លែងកេីតហេតុសិន​ទៅ​ កុំអោយហូរឈាមច្រេីនពេក​ ។ 

បច្ចុប្បន្នក្រោយកេីតហេតុ​ សមកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងកេងកងទី២ បានចុះមកដល់​ និងបានទាក់ទងសមត្ថកិច្ចជំនាញ ចុះមកធ្វេីកាតវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុក​បណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ (ដោយ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ