ព្រឹតិ្តការណ៍ថ្មីៗ

ឆន្ទានុសិទ្ធិទៀតហើយ! ចៅក្រម រស់ សាម៉ឺឌី ដោះលែងស្ត្រីម្នាក់ដែលទិញរបស់ពីចោរបន្ទាប់ពីលោកព្រះរាជអាជ្ញារង ប្លង់ សុផល មិនស្នើសុំឃុំខ្លួន

4 ខែ មុន 244 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា ស្ត្រីដែលពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម

និងប្រើប្រាស់គ្រឿងញៀនផង ត្រូវលោកចៅក្រម រស់ សាម៉ឺឌី សម្រេចដោះលែងឲ្យមានសេរីភាពវិញហើយកាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនត្រូវចោទមានឈ្មោះ សួង លីលី ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានផ្ទុូកសារថាតុញៀន។

សមត្ថកិច្ចឲ្យដឹងទៀតថា លោកព្រះរាជអាជ្ញារង ប្លង់ សុផល បានបើកការស៊ើបសួរ និងចោទប្រកាន់លើស្ត្រីឈ្មោះ សួង លីលី ពីបទ ទទួលផលចោរកម្ម ដូចអ្វីដែលនគរបាលយុត្តិធម៌បានស្និដ្ឋានបញ្ជូនទៅតំណាងអយ្យការ។

ប្រភពបន្តថា បន្ទាប់ពីសម្រេចចោទប្រកាន់រួច លោកព្រះរាជអាជ្ញារង ប្លង់ សុផល បានបញ្ជូនរឿងទៅលោកចៅក្រម រស់ សាម៉ឺឌី ដោយមិនបានស្នើសុំឲ្យឃុំ ទើបលោកចៅក្រមស៊ើបសួររូបនេះសម្រេចអនុញ្ញាតឲ្យស្ត្រីជាជនត្រូវចោទបានទៅផ្ទះវិញដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែម្តង។

គួរកត់សម្គាល់ថា នៅពេលបញ្ជូនខ្លួនទៅកាន់តុលាការ ស្ត្រីជនត្រូវចោទមានក្រុមអ្នកហែរហមចាំជួុយរត់ការឲ្យតុលាការដោះលែង ជាច្រើននាក់ និងមានអ្នកចាំអមដំណើរពេលដែលតុលាការដោះលែងប្រមាណជិត១០នាក់ នេះបើតាមការបង្ហើបរបស់នគរបាលខណ្ឌសែនសុខ។

គួររំឮកថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីឈ្មោះ សួង លីលី កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុន មករា ពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម។

សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានបាត់នាឡិកាដៃខ្សែ ០១គ្រឿង , ទូរសព្ទ័ដៃ០៣គ្រឿង , ជញ្ជៀនពេជ្រ០១វង់ និងទូរស័ព្ទដៃចំនួន ០៣គ្រឿង នៅចំណុចផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លុះដល់ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានឃើញស្ត្រីឈ្មោះ សួង លីលី យកនាឡិកដៃដែលបាត់ទៅបញ្ចាំនៅម្តុំសង្កាត់ផ្បារថ្មីទី១ ខណ្ឌដូនពេញ ទើបជនរងគ្រោះនាំខ្លួនជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរតែម្តង។

ក្រោយឃាត់ខ្លួនស្ត្រីឈ្មោះ សួង លីលី បានសារភាពថា នាងបានទិញសម្ភារដែលជនរងគ្រោះបាត់បង់ពីស្ត្រីម្នាក់ទៀតដែលមិនស្គាល់ឈ្មោះ៕ ដោយ៖ សំរិត

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!