ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បន្តចុះចែកទឹកស្អាត ជូនពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់

2 ខែ មុន 100 តូ សុផល

ភ្នំពេញ ៖ ដោយអាកាសធាតុអំឡុងពេលរដូវប្រាំងនេះ ក្តៅខុសប្រក្រតីធ្វើឲ្យ អណ្ដូងស្រះ បឹង រីងស្ងួតសូម្បីប្រព័ន្ធទឹកស្អាត ផ្គត់ផ្គង់មិនគ្រប់គ្រាន់នៅព្រឹកថ្ងៃទី ៥ខែមេសា ឆ្នាំ២០១៩នេះ   ក្រោមការចង្អុរបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងមន្ត្រីក្រោមឱវាទ បន្ត ចុះពិនិត្យ នាំយករថយន្តស៊ីទែនដឹកទឹកស្អាតរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដឹកនាំយកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិតាសេក សង្កាត់កំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងនោះលោក ឃិត ឈឿន អគ្គនាយក្រុមហ៊ុនចំរើនសម្បត្តិខនស្ត្រាក់ សិន ខូ អិលធីឌី បានឧបត្ថម្ភធុងទឹកស្អាតចំណុះ១ម៉ឺនលីត្រចំនួន២ដល់រដ្ឋបាលខណ្ឌកំបូល តាមការមើលឃើញជាក់ស្ដែង ដើម្បីសម្រួលដល់ការប្រើប្រាស់ទឹកប្រចាំថ្ងៃ ។

តាមលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ បានឲ្យដឹងថា កក្តាធម្មជាតិ អាកាសធាតុ នាពេលរដូវប្រាំងឆ្នាំនេះខុសប្លែក កំដៅក្តៅ ស្រះ អណ្ដូង បឹង រីងស្ងួតបង្កផល ប៉ះពាល់ កង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ទាំងនេះជាផ្នែកខ្លះ។

ដោយមើលឃើញ រាល់ការលំបាក របស់ប្រជាពលរដ្ឋចំពោះមុខ ដោយកក្តាធម្មជាតិ ក្តៅហួតហែង ហើយត្រូវបានបញ្ជារឲ្យអាជ្ញាធរតាមមូលដ្ឋានដឹកទឹកយកមកចែកជូន ដើម្បីកាត់បន្ថយភាពកង្វះទឹកស្អាតបានមួយគ្រា។ឆ្លៀតក្នុងឱកាសនេះ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់ សម្ដេចតេជោ សប្បុរសជន ក៏ដូចជាអាជ្ញាធរមូលដ្ឋានតែងយកចិត្តទុកដាក់ពេលពលរដ្ឋជួបការលំបាក។

លោក ឃិត ឈឿន បានប្រាប់ ឲ្យដឹង ថាក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់ សិន ខូ អិលធីឌី អចលនទ្រព្យ មានទីតាំង ខុនដូរ សំណង់បុរី វីឡា ចំការ រីស៊ត ដីពុះឡូតិ៍គំរោងថ្មីដែលទើបចាប់ផ្ដើមដាក់លក់ជាផ្លូវការនេះ មានប្លង់រឹង ផ្លូវបេតុង ទឹកភ្លើងមានរួចស្រេច អាចទាក់ទងនៅការិយាល័យលក់ នៅលើផ្សារ ខេស៊ី មានទីតាំងចេញពីផ្លូវសហព័ន្ធរ៉ូស្សីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង ) បត់ចូលតាមខ្លោងទ្វារវត្តតាំងក្រសាំងខាងជើងប្រហែល១២០០ម៉ែត្រតាមផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

(Live) លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បន្តចុះចែកទឹកស្អាត ជូនពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ http://tnn-news.com/archives/163993

Posted by TNN on Saturday, 4 May 2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!