ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យ​កំពុងបំផ្លាញតូបលក់ដូរជាច្រើន ក្នុងផ្សារអូរអំបិល នាពេលជិតភ្លឺនេះ​ ខណៈសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងរថយន្តពន្លត់អគ្គិភ័យកំពុងជួយអន្តរាគមន៍​

3 ខែ មុន 62 តូ សុផល

បន្ទាយមានជ័យ​ ៖​ តូបលក់ដូរតូចៗសង់ជាប់ៗគ្នារបស់បងប្អូនអាជីវករ នៅក្នុងផ្សារអូរអំបិល ឬផ្សារដេីមគោ កំពុងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈនេះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរនិងកម្លាំងសមត្ថកិច្ច​មូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ កំពុងជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍អគ្គិភ័យខាងលើនេះបានឆាបឆេះឡើងនៅវេលាម៉ោងជិត០៤ទាបភ្លឺ​ ឈានចូលថ្ងៃអាទិត្យ​ ទី០៥​ ខែឧសភា​ ឆ្នាំ២០១៩នេះ ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បេីតាមអ្នករស់នៅជិតផ្សារខាងលេីបានប្រាប់ថា
អណ្ដាតភ្លើងបានឆេះឡេីងផុតដំបូលផ្សារ​ ខណៈរថយន្តអគ្គិភ័យជាច្រេីនគ្រឿងកំពុងបន្តការជួយអន្តរាគមន៍បាញ់ពន្លត់។

ចំពោះមូលហេតុ​ និងការខូចខាត​ យេីងនៅមិនទាន់ទទួលបានពីសមត្ថកិច្ចនៅឡេីយនោះទេ​ សូមរងចាំដំណឹងបន្ថែមបន្តិចទៀតនេះ!៕លោកម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!