ព្រឹតិ្តការណ៍ថ្មីៗ

តៃកុងឡានងងុយដេក ​​បើកបុក​បង្កាន់ដៃស្ពាន​ ចន្លោះ​គីឡូម៉ែត្រ​២៦-​២​៧​ ផ្លូវជាតិ​លេខ៤១ ​នៅ​ ស្រុកគង​ពិសី​

3 ខែ មុន 31 តូ សុផល

កំពង់ស្ពឺ​ ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលាម៉ោង​០២.៤៥នាទី​ រំលង​អា​ធ្រាត្រ​ថ្ងៃអាទិត្យទី​ ០៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩​ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍​បណ្តាលម​ក​ពីរថយន្ត​ មួយគ្រឿង​បេីកបុកបង្កាន់ដៃស្ពានលើផ្លូវជាតិលេខ​ ៤១​ ចន្លោះគីឡូម៉ែត្រលេខ​២៦_​២៧​ចំ​ណុចភូមិអូរអណ្តុះ​ ឃុំស្នំក្រពើ​ ស្រុកគងពិសី​។

តាមការបញ្ជាក់​ពីជំនាញ​ចរាចរណ៍​អោយដឹងថា​ មានរថយន្តម៉ាក​ ហ៊ីយាន់ដាយ​ ពណ៍ស​ ផ្លាកលេ​ខព្រះសីហនុ​ 3A_7286​ ប្រភេទរថយ​ន្តដឹកស៊ីម៉ងត៍​ អ្នកបើកបរមានឈ្មោះ​ ផៃ ចាន់ធី​ អាយុ​៣៥​ឆ្នាំ​ ទីលំនៅភូមិភ្នំតូច​ ឃុំតាទង់​ ស្រុកដងទង់​ ខេត្តកំពត​ បើកបរពីទិសខាងត្បូងទៅទិស​ខាង​ជើងដ​ល់ចំណុចខាងលើ​បានបុកបង្កាន់ដៃ​ ពុះចែកស្ពាន​ទាំង​ពី​ ចំកណ្តាល​ស្ពានអូរអណ្តុះ​ បណ្តាលអោយខូចខាតបង្កាន់ដៃស្ពាន​និងបង្កការខូចខាតរថយន្ដធ្ងន់​ តាមការ បញ្ជាក់​បន្ថែម​ គ្រោះថ្នាក់​នេះដោយ​សារតែអ្នកបេីកបរ​ បាត់ម្ចាស់​ការ​ សង្ស័យ​ងងុយ​ដេក​ ទេីបធ្វេីអោយមានគ្រោះថ្នាក់កេីតឡេីង​ បេីក​ម្នាក់​ឯង​មិនមានរថយន្ដដទៃ​ បេីក​បញ្រ្ចាសទិសគ្នានោះ​ឡេីយ​ អ្នកបើកបររងរបួសធ្ងន់ ។

ក្រោយហេតុការណ៍​គ្រោះថ្នាក់​ សមត្ថកិច្ច​​ជំនាញ​ចរាចរណ៍​ស្រុក​ បានចុះពិនិត្យនិងស្ទួចរថយន្តខា​ងលើ​ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី​ ដេីម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាមនីតិវិធីច្បាប់​៕លោកម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!