ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌកំបូល បន្តចុះចែកទឹកស្អាត ជូនពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់

2 ខែ មុន 60 តូ សុផល

ភ្នំពេញ៖ អនុវត្តន៍តាមការដឹកនាំរបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០១៩នេះលោក​ ឃឹម​ ស៊ុន​សូដា​ អភិបាល​ នៃគណៈអភិបាល​ខណ្ឌកំបូល បានបន្តដឹកនាំអភិបាលរង​ នាយករដ្ឋបាល​ អាជ្ញាធរសង្កាត់កំបូល​ ចុះចែកទឹកស្អាតប្រេីប្រាស់ជូនបងប្អូនប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​ នៅភូមិផ្សារកំបូល​ ភូមិត្រពាំងទួល​ និងភូមិតាសេក​ក្នុងសង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដោយប្រេីប្រាស់ឡានដឹកទឹកចំនួន​ ០២​ គ្រឿង​ និងទឹកស្អាតចំនួន​ ៤០.០០០​ លីត្រ(បួនម៉ឺន​លីត្រ)​ ។

បច្ចុប្បន្ន​ រដ្ឋបាលខណ្ឌកំបូល​ បានទទួលអំណោយពីសប្បុរសជន​ នូវធុងទឹកចំណុះ​ ១០.០០០លីត្រ​ ចំនួន​ ៣​ ធុង​ ដេីម្បីស្តុកទឹក​ទុកសម្រាប់បងប្អូនជាពលរដ្ឋ​ កម្មករ​ កម្មការិនីប្រេីប្រាស់​ ។ ធុងទឹកដែលទទួលបាន​ យេីងខ្ញុំបានដាក់នៅ​ ៣​ ទីតាំង​ ទី១-ក្នុងបរិវេណសាលាបឋមសិក្សាកំបូល​ ទី២-​ នៅម្តុំរោងចក្រ​យ៉ាក​ ជីន​ ទី៣-​ទីស្នាក់ការភូមិស្ងួនពេជ្រ​ ។

ដោយឡែក​ ក្នុងបុរីពិភពថ្មីកំបូល​ ក្រុមហ៊ុនបុរី​ បានបំពាក់​ធុងទឹកចំនួន​ ១៥​ ធុង​ នៅចំនុចសួនច្បារ​ ​និងផ្ទះជួលកម្មករ​ ដែលក្នុង១ធុងមានចំណុះ​ ១០.០០០លីត្រ​ ដេីម្បីបំរេីប្រជាពលរដ្ឋក្នុងបុរី​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!