ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាល ស្រវឹងស្រា បាញ់ពលរដ្ឋ៥គ្រាប់ តុលាការ សម្រេចមិនឲ្យបានទៅផ្ទះវិញទេ

3 ខែ មុន 157 តូ សុផល

ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរ ចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។

ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីលោក រៀល សុភិន ជាតំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ឌួង ណាគ្រី ពីបទ ប៉ុនប៉ងសឃាតកម្ម និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ២៧, មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

យោងតាមបាទចោទខាងលើនេះ ជនត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការប្រាកដមែន។

លោកវរសេនីយ៍ទោ ឌួ ង ណាគ្រី អនុប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពី រសៀល ថ្ងៃ ទី ០៣ ខែឧសភា ឆ្នាំ ២០១៩ ត្រូវ សមត្ថកិច្ច ដាក់ ខ្នោះ បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ព្រោះតែ ហ៊ាន បាញ់ប្រហារ លើជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធនៅជិត អធិការដ្ឋាននគរបាល ខណ្ឌ ច្បារអំពៅ ។

សូម រំឭក ថា ក្រោយ កើតហេតុ នៅរសៀល ថ្ងៃ ទី ២ខែឧសភា ឆ្នាំ២០១៩ ករណី បាញ់ប្រហារ៥គ្រាប់ តាមផ្លូវ សាធារណៈ ក្នុង ខណ្ឌច្បារ អំពៅជនរង គ្រោះបង្ខំចិត្តទទួលសំណង ៥០០០ដុល្លារ ដោយឡែក ជនល្មើសដែល ជាខ្មាន់កាំភ្លើង ត្រឹមទទួលពិន័យតាម វិន័យកងកម្លាំង របស់ប៉ូលិស ជាតិប៉ុណ្ណោះ ។

តែ ករណី ខាងលើ នេះភាព មិនអស់ចិត្ត និងចង់បាន ការអនុវត្តច្បាប់ដោយ មន្ត្រី អនុវត្តច្បាប់សាធារណៈ ជនតាមបណ្តាញ សង្គហ្វេសប៊ុកបង្ហាញ ការ មិន គាំទ្រលើចំណាត់ការបែបនោះ ឡើយខណៈរឿង ស្រដៀងគ្នានេះ កាលពីពេលកន្លង ទៅក៏ធ្លាប់ កើតមានឡើងនៅក្នុងសង្គមដែរតែជនបង្ក (ជនសង្ស័យ ) ត្រូវ បានចាប់ខ្លួននិងបញ្ជូនទៅកាត់ទោសតាមច្បាប់ ។

បន្ទាប់ ពីរឿងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាង ទូលំទូលាយតាមបណ្តាញសង្គម ង្វេសប៊ុក និង សារព័ត៌មាន ក្នុងស្រុកជាច្រើន អគ្គស្នងការនគរបាលជាតិ នាយ ឧត្តមសេនីយ៍ សន្ដិ បណ្ឌិត នេត សាវឿន បានបញ្ជា ឲ្យ ចាប់ខ្លួន អនុប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួ ង ណាគ្រី ទៅកាន់ តុលាការដើម្បី ចាត់វិធានការ តាម ផ្លូវច្បាប់ ហើយ សាធារណៈជនក៏បាន ចូលរួម អបអរសាទរ ព្រោះ នេះ ទើបជាការបង្ហាញនូវការ យកចិត្តទុកដាក់និង ផ្តល់នូវយុត្តិធម៌ដល់ជនរង គ្រោះពិតប្រាកដ ។

សាធារណៈ មតិតាមបណ្តាញសង្គម ហ្វេសប៊ុ កបាន លើក ឡើងថា សំណាង ១ក្នុង ចំណោម ១០០០ សំណាង ដែលការប៉ុនប៉ងបាញ់សម្លាប់ មនុស្ស ដល់ ទៅ ៥ គ្រាប់ នេះ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ ដល់ អាយុជីវិតជនរងគ្រោះ ។

តាម ប្រភពច្បាស់ការ បានបញ្ជាក់ ថា ជនរងគ្រោះទាមទារជំងឺចិត្ត និងការ ខូចខាត ជាទឹកប្រាក់ ៣៥,០០០ ដុល្លារ ហើយប្រគល់ ឡានដែល ខូចខាតឲ្យទៅជន បង្កល្មើសឯបណ្ដឹង ព្រហ្មទណ្ឌ ប្ដឹង ពី បទ ប៉ុនប៉ងមនុស្សឃាត ដោយចេតនានោះគឺរក្សាទុកដដែល ។

សាធារណៈជនបាន លើក ឡើង ថា តាម រយៈ វី ដេ អូ ឃ្លី ប បាន បង្ហាញ នូវភាព រន្ធត់ និង តក់ស្លុក ជា ខ្លាំងនូវទង្វើដ៏សាហាវ របស់បុគ្គល ឌួ ង ណាគ្រី អនុប្រធាន នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដែល បាន បាញ់ប្រហារ ៥គ្រាប់ប៉ង បញ្ចប់ជីវិត ២នាក់ ប្ដីប្រពន្ធ ។

បើ ទោះ ភ្លាមៗ នោះមិនបានបង្កឲ្យជនរងគ្រោះមានរងរបួសរូបរាងកាយប៉ុន្ដែ គ្រាប់កាំភ្លើង៥ គ្រាប់ ដែល ចេញពី កាំភ្លើងជនល្មើ ធ្វើឲ្យស្ដ្រីជាប្រពន្ធ រងគ្រោះ បាត់បង់កូននៅក្នុងផ្ទៃដែល ទើបនឹងមាន អាយុ ៣ ខែ ដោយសារភាពកត់ស្លុតខ្លាំង ជាមួយនឹង ស្នូរព្រមជាមួយនឹង គ្រាប់ដែលហោះសំដៅ ពីក្រោមមករក ខ្លួន។

ពាក់ព័ន្ធ នឹង ករណី នេះ លោក គឹ ម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ កាលពី ថ្ងៃ ទី ០៣ ខែឧសភា ឆ្នាំ ២០១៩ បាន លើក ឡើង ថា នោះ ជា បទល្មើស ព្រហ្មទណ្ឌ ត្រូវ រៀបចំ សំណុំរឿង និង បញ្ជូន ទៅ កាន់ តុលាការ ។

លោក ក៏ បាន បញ្ជាក់ ដែរ ថា ការ ដាក់ វិន័យ ចំពោះ កំហុស របស់ មន្ត្រី នគរបាល មិន អាច រារាំង ឬ រាំងស្ទះ ដល់ ការ អនុវត្ត ច្បាប់ នៃ ស្ថាប័ន តុលាការ បាន ទេ បើសិន នោះ ជា កំហុស នៃ អំពើ ល្មើសច្បាប់ ព្រហ្មទណ្ឌ ។

ករណី បាញ់ប្រហារ ដោយ ខ្មាន់កាំភ្លើង ប្រើ អាវុធ ខ្លី បាញ់ ចំនួន ៥ គ្រាប់ បណ្តាល ឱ្យ បែក កញ្ចក់ រថយន្ត នៅ លើ ផ្លូវ ៣៦៣ កែង ផ្លូវ ៦៤៨ ភូមិ ព្រែក សង្កាត់ ច្បារ អំពៅ ១ ខណ្ឌ ច្បារ អំពៅ កាលពី ថ្ងៃ ទី ០២ ខែឧសភា ឆ្នាំ ២០១៩ វេលា ម៉ោង ១២:៤៥ នាទី កណ្តាលអធ្រាត្រ ។

ជនរងគ្រោះ ដោយ ការបាញ់ប្រហារ នេះ មានឈ្មោះ ភូ រិ ស្ស ស្តូ រ៉ា ន់ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អគ្គនាយក ក្រុមហ៊ុន សន្តិសុខ ស៊ី ភី អេស ស្នាក់ នៅផ្ទះ លេខ ១៤៤ ផ្លូវ បេតុង ភូមិ កោះន រា សង្កាត់ និរោធ ខណ្ឌ ច្បារ អំពៅ ។

ឯ ជនសង្ស័យ ជា ខ្មាន់កាំភ្លើង ឈ្មោះ ដួង ណាគ្រី ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មាន ឋានន្តរសក្តិ វរសេនីយ៍ទោ តួនាទី ជា អនុប្រធាន នាយកដ្ឋាន ប៉ូលិស ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នាក់ នៅផ្ទះ លេខ ៩៤៣ ផ្លូវ ៣៦០ សង្កាត់ បឹង កេងកង ៣ ខណ្ឌចំការមន ។

ជន រង គ្រោះរ ជិះ ថ យន្ត ម៉ាក Range Rover ពណ៌ ប្រផេះ ស្លាក លេខ ភ្នំពេញ 2U-4448 ពីរ នាក់ ប្រពន្ធ ។ ឯ ជនសង្ស័យ បើករថយន្ត ម៉ាក Lexus ៣៣០ ពណ៌ ស ស្លាក លេខ សៀមរាប 2B-5153៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!