ព្រឹតិ្តការណ៍ថ្មីៗ

បុរស ម្នាក់ដេកផ្កាប់មុខស្លាប់លើឥដ្ឋក្នុងបន្ទប់សមត្ថកិច្ចប្រាប់ថាខ្យល់គ

4 ខែ មុន 72 តូ សុផល

ភ្នំពេញ៖ មានការភ្ញាក់ផ្អើរមួយដល់សមត្ថកិច្ចជំនាញចុះពិនិត្យនិងធ្វើកោសល្យវិច័យខណះក្រុមគ្រួសារប្រទះឃើញសាច់ញាតិដេកស្លាប់ផ្កាប់មុខលើឥដ្ឋក្នុងបន្ទប់ដេកដោយមានឈាមផង។កាលពីម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី០៤ ឧសភា ២០១៩នៅបន្ទប់ឡៅតឿផ្ទះល្វែងផ្នែកខាងក្រោយក្នុងភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

សពឈ្មោះ ប៉ែន សំបូរ អាយុ៣៩ឆ្នាំ មុខរបរ
នៅផ្ទះស្នាក់នៅផ្ទះលេខ11D ផ្លូវបេតុងក្រុម11ភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ តាមការអាស់អាងពីសាច់ញាតិប្រាប់សមត្ថកិច្ចថាបុរសដែលស្លាប់ខាងលើគាត់ជាមនុស្ស គ ថ្លង់ និងមានជម្ងឺរបេងប្រចាំកាយផង។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថានៅព្រឹកកើតហេតុក្រោយពីបងប្អូនសពរាយការណ៍មកថាប្រទះឃើញបងប្អូនគាត់ដេកស្លាប់ផ្កាប់មុខលើឥដ្ឋព្រមទាំងមានឈាមប្រឡាក់ឥដ្ឋផងកម្លាំងសមត្ថកិច្ចក៍បង្កើតគណះកម្មការចុះមកពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពតែម្តង។តាមការចុះពិនិត្យរបស់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញនិងក្រោមការពិនិត្យរបស់ឧកញ៉ា វិជ្ជ:បណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញបានបញ្ជាក់ថាបុរសខាងលើ ស្លាប់ដោយគាំងបេះដូង(ខ្សល់គ) ។
បច្ចុប្បន្នសពបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិដំណាក់លូង ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ