ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ចាប់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឆក់ទូរស័ព្ទដៃបានសម្រេច​ តែជិះរត់ទៅបុករថយន្ត!

3 ខែ មុន 62 តូ សុផល

ភ្នំពេញ៖​ ជនសង្ស័យ​ចំនួន​២នាក់​ ត្រូវបាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ ខណ្ឌ​ចំការមន​ ឃាត់​ខ្លួន​យកទៅ​សាកសួរ​ បន្ទាប់ពី​ជនសង្ស័យ​ទាំង​២នាក់​ បាន​ធ្វើ​សកម្មភាព​ ឆក់​យក​ទូរសព័្ទ​ ពី​នារី​ម្នាក់​បានសម្រេច​ ហើយ​ជិះ​រត់​គេចខ្លួនទៅ​បុក​រថយន្ត​ របស់​អ្នក​ធ្វើ​ដំណើរតាមផ្លូវ​ ។

ហេតុការណ៍នេះដែរ​​បានកើតឡើង​នៅ​វេលាម៉ោង​ ៩ និង​៥៤នាទី​ យប់​ ថ្ងៃ​ទី​ ៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ មុខ​ផ្ទះ​ ហាង​ លក់​ ផ្លែឈើ​ស្រី​មុំ​ ផ្ទះ​លេខ​៤៦២DEo ផ្លូវ​ ព្រះ​សីហនុ​ សង្កាត់​ទួល​ស្វាយ​ព្រៃ​២​ ខណ្ឌចំការមន​ ។

ជនរងគ្រោះ​មានឈ្មោះ​ ងឹម​ ឆវី​ ភេទ​ស្រី​ អាយុ​ ២០ ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់នៅ​សង្កាត់​បឹង​កក់១​ ខណ្ឌ​ទួល​គោក​ ជិះ​ម៉ូតូ​ម៉ាក​ TODAY ពណ៌​ប្រផេះ​ ពាក់​ស្លាក់លេខ​ ភ្នំពេញ​ 1HN 6564 ។

ដោយ​ឡែក​ ជនសង្ស័យ​វិញ ​មានឈ្មោះ​ វង្ស​ លីដា​ ភេទ​ប្រុស​ អាយុ​ ២៥ ឆ្នាំ​ មុខរបរ​ ជាង​ឡាន​ ស្នាក់​យាន​ដ្ឋាន​ ទូចនាង​ ផ្លូវ​២០០៤​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​ពោធិ៍សែនជ័យ​ មាន​ ស្រុក​កំណើត​ ភូមិ​រក្ស​ជ័យ​ ឃុំ​រក្សជ័យ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ (ជាអ្នក​ធ្វើ​សកម្មភាព​ )​ ចំណែក​ម្នាក់​ទៀត​មានឈ្មោះ​ ទូច​ វ​លក្ត័​ ភេទប្រុស​ អាយុ​ ៣២ ឆ្នាំ​ មុខរបរ​ ជាង​ឡាន​ ស្នាក់​នៅ​ ជាមួយ​ ជនសង្ស័យ​ខាង​លើ​ មា​មាន​ ស្រុក​កំណើត​ សង្កាត់​លេខ​១​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ ។ ​

សមត្ថកិច្ច​ដកហូត​ម៉ូតូ​ម៉ាក​ ស្កុបពី​ ពណ៌​ក្រហម​ ពាក់ស្លាកលេខ កណ្តាល​ 1O-6105 ជារបស់​ជនសង្ស័យ​ ព្រមទាំង​ទូរសព្ទ័​ម៉ាក​ OPPO a3s មួយ​គ្រឿង​ ជារ​បស់ជន​រងគ្រោះ​ ។

តាម​សម្តី​ នារី​រងគ្រោះ​ បាន​ឲ្យដឹងថា​ មុន​ពេលកើត​ហេតុ​ រូបគាត់​ បាន​ជិះម៉ូតូ​ម៉ាក​ TODAY ចេញ​ពីផ្ទះ​ នៅម្តុំ​ទួល​គោក​ គោលបំណង​ ទៅ​លេង​ប្តី​ នៅ​កោះពេជ្រ​ ដោយ​បានធ្វើដំណើរ​ឆ្លង​កាត់​ តាម​ផ្លូវ​ ព្រះ​សីហនុ​ ក្នុងទិសដៅ​ ពី​លិចទៅកើត​ ខណៈមកដល់​ជិត​ចំនុច​កើតហេតុ​ ក៏ស្រាប់តែ​បុរស​ជាជនសង្ស័យ​ ២នាក់​ បានជិះ​តាម​មកពី​ក្រោយ​ រួចហើយ​ ក៏បាន​ធ្វើ​សកម្មភាព​ ឆក់​ទូរសព្ទ័​ ដៃម៉ាក​ OPPO របស់​គាត់​​ ដែល​កំពុង​ កាន់​និយាយ​ បានសម្រេច​ រួចហើយ​ ក៏បាន​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់គេចខ្លួន​ ក៏​ជ្រុលទៅ​បុក​ និង​រថយន្ត​ មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ ដែល​ធ្វើដំណើរ​ស្រប​ទិសគ្នា​ ពី​ក្រោយ​បណ្តាលឲ្យ​ដួល​ម៉ូតូ​ ហើយ​ភ្លាមៗនោះដែរ​ គាប់​ជួន​ កម្លាំង​ល្បាត​របស់​ កងរាជ​អាវុធ​ហត្ថ​ ខណ្ឌ​ចំការមន​ ដែល​ជិះ​ល្បាត​ឆ្លង​កាត់​ទីនោះ​ ប្រទះឃើញ​ ក៏បាន​សួរ​នាំ​ ទើប​ដឹង​ថា​ ជាករណី​ឆក់​ទូរសព្ទ័​ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់​ យកទៅ​សាកសួរ​នៅ​ បញ្ជារការដ្ឋាកង​រាជ​អាវុធ​ហត្ថ​ ខណ្ឌ​ចំការមន​តែម្តង​ ។

នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាពថា​ ពួក​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ ឆក់​ទូរសព្ទ័​របស់​នារី​រងគ្រោះ​ពិត​ប្រាកដមែន​​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!