ព្រឹតិ្តការណ៍ថ្មីៗ

ស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាសមួយកន្លែង ដែលមានយីហោ”ប៉ាវចិន្តា២”ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យកម្មករម្នាក់ រងរបួស

2 ខែ មុន 157 តូ សុផល

ខេត្តស្ទឹងត្រែង៖ ស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាសមួយកន្លែង ដែលមាន”យីហោ”ប៉ាវចិន្តា២ បានឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យផ្ទុះធុងហ្គាសរង្គើផ្ទះធ្វើឲ្យប្រជាពលរដ្ឋមានការភ័យស្លន់ស្លោយ៉ាងខ្លាំង។

ហេតុការណ៍ឆាបឆេះស្ថានីយប្រេងឥន្ធនៈនិងផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ត្រង់ចំណុចជិតផ្សារចែហួងគីឡូម៉ែត្រលេខ២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ក្រុង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជាស្ថានីយប្រេងឥន្ធនៈដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះមានឈ្មោះ”យីហោ”ប៉ាវចិន្តា២ដែលមានលក់សាំងនិងហ្គាសដ៏ធំមួយនៅចំណុចខាងលើនោះ។

បើតាមការរៀបរាប់របស់បុរសម្នាក់ដែលជិះឡានទៅចាក់សាំងនៅចំណុចនោះបាននិយាយថា មុនពេលកើតហេតុម្ចាស់ស្ថានីយបានផ្សារដែកដែលមេឃកំពុងក្តៅបានខ្ទាតផ្កាភ្លើង ថែមទាំងមានចំហាយហ្គាសធ្វើឲ្យមានការឆាប់ឆេះតែម្ដង។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថាដំបូងឡើងពួកឮសូសំលេងផ្ទុះខ្លាំងៗចំនួន២ដង ហើយបានឃើញផ្សេងភ្លេងចេញពីផ្ទះហ្គារាស់សាំងនេះទេម្តង  និងមានកម្មករធ្វើការក្នុងហ្គារាស់សាំងចំនួន៣នាក់បាន់រត់ចេញពីកន្លែងកើតហេតុទាំងមានរបួសក្នុងខ្លួននិងត្រវបាននាំ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

 បន្ទាប់ពីឆេះធុងហ្គាសមួយដ៏ធំបានផ្ទុះយ៉ាងខ្លាំងធ្វើឲ្យរង្គើផ្ទះប្រជាពលរដ្ឋនិងមានដែកអំបែងហោះហើរពេញមេឃធ្លាក់ធ្វើឲ្យមានប្រជាពលរដ្ឋមួយចំនួនរងរបួសផងដែរ។

អំឡុងពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅសមត្ថកិច្ចខំប្រឹងប្រែងយករថយន្តអគ្គិភ័យមកជាច្រើនគ្រឿងជួយអន្តរាគមន៍រហូតដល់វេលាម៉ោងប្រមាណ០៩:៣៥នាទីទើបមិនអាចគ្រប់គ្រងស្ថានការណ៍  ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានរបាយការណ៍អំពីទំហំនៃការខូចខាតនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងធ្វើការបំពេញការងារទៅតាមជំនាញ។

គួបញ្ជាក់ផងដែរថាអំឡុងពេលកើតហេតុ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានចុះបញ្ជាផ្ទាល់នៅកន្លែងហេតុតែម្តងដើម្បី ពិនិត្យមើល ស្ថានភាព ជាក់ស្ដែង និងបញ្ជាកម្លាំងសមត្ថកិច្ច ឲ្យជួយទប់ស្កាត់ កុំឲ្យភ្លើងរាល់ដាល់ដល់ផ្ទះប្រជាក្បែខាងផ្សេងៗទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!