បង្ក្រាបហ្គេមអនឡាញបង្កប់ល្បែងភ្នាល់នានា នៅខណ្ឌសែនសុខ ចាប់ខាងមុខបើកខាងក្រោយ

4 ខែ មុន 157 តូ សុផល

ភ្នំពេញ៖ រឿងដដែលៗចេះតែកើតមានមិនឈប់ ចំពោះការបង្ក្រាបល្បែងភ្នាល់ និងស៊ីសងគ្រប់ប្រភេទ ដែលម្ចាស់ទីតាំងលួចបង្កប់ក្នុងទីតាំងInternet 24ម៉ោង ហើយអាជ្ញាធរពិតជាជ្រាប់ច្បាស់ណាស់ថា វាជះឥទ្ធិពលអាក្រក់បំផុតដល់សង្គមជាតិ តែហេតុអ្វីគេនៅតែមើលឃើញថា អ្នកចាប់បន្តចាប់ អ្នកដោះ លែងនៅតែបន្តដោះលែងជាថ្នូរ និងលាភសក្ការៈ ចំណែកម្ចាស់ទីតាំងនៅតែបន្តបើកយ៉ាងគគ្លើន បំពានគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាកត្តាសំខាន់បំផុត ដែលដ្ឋាភិបាលបានដាក់បញ្ចូលឱ្យប្រើ ប្រាស់ផ្លូវការក្នុងចំណោគោលនយោបាយទាំង៩ចំណុច។ ជាងនោះទៅទៀត បទល្មើសល្បែងស៊ីសង ហ្គេមអនឡាញជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ក៍ព្រោះតែល្បែងស៊ីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារភ្លេចបាយភ្លេចទឹកភ្លេចការសិក្សារនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម។

បើទោះបីចាប់ហើយលែងយ៉ាងណានោះ នៅម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី២១កញ្ញា ឆ្នាំ ២០១៦ អាជ្ញាធរខណ្ឌបានបន្តចុះបង្ក្រាបហ្គេមអនឡាញចំនួន០១ទីតាំងដែលបង្កប់ល្បែងស៊ីងសងដែលទីតាំង ហ្គេមអនឡាញមានយី ហោ ៨៨៨ណេត ស្ថិតនៅលេខ១៨៨ផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខតែគេមិនប្រាកដថាទីតាំងដែលចុះបិទនេះមិនប្រាកដថាបើវិញថ្ងៃណាទេ។

ក្នុងប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ តំណាងលោក ប៉ឹល កុសលអភិបាលខណ្ឌសែនសុខ លោកឃុន ពេជ្រ មន្ត្រីសាលាខណ្ឌ លោកប៊ិន ចន្ថា ប្រធាន សណ្តាប់ ធ្នាប់ខណ្ឌនិងសមត្ថកិច្ចមូលដ្ឋានផងដែលនិងដែលមានការសម្របសំរួលពីលោកចែ សុងព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញផង ។

ពេកដែលក្រុមការងារចុះមកដល់បានជួបយុវជនម្នាក់ឈ្មោះពឿន ចាន់ អាយុ២៦ឆ្នាំមុខរបរមើល
ខុសត្រូវទីតាំងខាងលើ។
ម្ចាស់ទីតាំងឈ្មោះ ជា ណារ៉ា ភេទប្រុសអាយុ៤៤ ឆ្នាំមុខរបរបើកទីតាំងហ្គេមនិងស្នាក់នៅផ្លូវលេខ២៦៣ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ដោយធ្វើការដកហូត កុំព្យូទ័រ១១ឈុត រួមទាំងថវិកា២លាន៦៣ ម៉ឺនរៀលនិង១០៧០ដុល្លា។

ពលរដ្ឋក្នុងមូលដ្ឋានសំណូមពរទៅអាជ្ញាធរខណ្ឌសែនសុខថា ជ្រុលជាបង្ក្រាបទៅហើយសូមមេត្តាកុំសំរួល ដោះលែងមកវិញអី។

បច្ចប្បន្នសម្ភារះហ្គេមអនឡាញខាងលើមិនត្រូវបានដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខទេគឺត្រូវខាក់សោរនិងក្លុមបេទុកនៅទីតាំងខាងលើតែម្តងចំពោះអ្នកមើលខុសត្រូវបាននាំខ្លួនយកទៅធ្វើការ សាកសួរ។

image image image image image image

អាន៖  ទីតាំងហ្គេមបាញ់ត្រីដុះស្លែនៅតាមផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ កំពុងដំណើរការយ៉ាងរលូន ពលរដ្ឋស្នើអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការផង(វីដេអូ)

 

 

អភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាបហ្គេមបាញ់ត្រីនៅកោះពេជ្រ 

1 សប្តាហ៍ មុន 288 តូ សុផល

ហ្គេមអនឡាញជាច្រើនទីតាំងក្នុងខណ្ឌសែនសុខត្រូវបានបិទទ្វារ ខណះទីតាំងហ្គេមអនឡាញបង្កប់ ល្បែងស៊ីសង យីហោ 4G INTERNET 88 នៅផ្លូវ២៧១ កំពុងដំណើរយ៉ាងរលូន (Video)

1 សប្តាហ៍ មុន 234 តូ សុផល

ទីតាំងហ្គេមបាញ់ត្រីដុះស្លែនៅតាមផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ កំពុងដំណើរការយ៉ាងរលូន ពលរដ្ឋស្នើអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការផង(វីដេអូ)

1 សប្តាហ៍ មុន 118 តូ សុផល

អីយ៉ា! ល្បីហើយ អាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី

1 សប្តាហ៍ មុន 258 តូ សុផល

ហ្គេមបាញ់ត្រី នៅផ្សារសូរិយាម៉លនៅតែបន្តដំណើរការយ៉ាងគគ្រឹកគគ្រេង ខណះដែល លោកអភិបាល ខណ្ឌឡើងថ្មី និងលោកអធិការខណ្ឌ មិនអនុវត្តន៍តាម អនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង

1 សប្តាហ៍ មុន 470 តូ សុផល

បិទទីតាំងហ្គេមអនឡានមួយកន្លែង អប់រំសិស្សអនុវិទ្យាល័យក្រែង ២០នាក់ដែលចូលលេងភ្លេចការសិក្សា

1 ខែ មុន 56 តូ សុផល

ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងខណ្ឌសែនសុខ កំពុងរាលដាល គួរអោយព្រួយបារម្មណ៍យ៉ាងខ្លាំង!

1 ខែ មុន 185 តូ សុផល

ចាំមើល លោក សាំង សុភៈវិចិត្រ បង្ក្រាបទីតាំងហ្គេមគ្រប់ប្រភេទឬយ៉ាងណា? ក្រោយមាន អនុសាសន៍ សម្តេចក្រឡាហោម ស ខេង

2 ខែ មុន 301 តូ សុផល

ឃាត់ខ្លួនមនុស្ស១៣នាក់ ដកហូតទូហ្គេម១១ ទូ ក្នុងប្រតិបត្តិការណ៍បង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន នៅត្រពាំងឈូក

2 ខែ មុន 3362 តូ សុផល

ល្បែងស៊ីសង បញ្ហាផ្លូវ និងបញ្ហាទឹកស្អាត នៅតែជាក្តីកង្វល់របស់ពលរដ្ឋក្នុងខណ្ឌសែនសុខ

2 ខែ មុន 107 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម