ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត​ HILUX VIGO ស្លាកលេខរដ្ឋ36 2-0492 រេចង្កូតទៅបុកបង្គោល​ការពាររបងស្ថានទូតរុស្សី​ បាក់អស់៣កង់​ កល់ជាប់រថយន្តក្រឡាប់ផ្ងាជើងម្ខាង​!

7 ខែ មុន 44 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បើករថយន្ត hillux vigo មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតបុកឡើងខឿនរបាំងដែកក្បែរបងស្ថានទូតរុស្ស៊ីមិនដល់ហើយបាក់អស់ចំនួន៣កង់ និងបណ្តាលឲ្យក្រឡាប់រថយន្តផ្ងាជេីងម្ខាង​ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយរុញរថយន្តឲ្យផ្ងារវិញ​ តែកល់ជាប់​បង្គោល​ បេីកទៅមុខលែងរួច​ ទេីបអ្នកបេីកបរចុះមកដោះស្លាកលេខរដ្ឋ36 2-0492 (របស់អង្គការជាតិ) យកទៅទុកក្នុងរថយន្តហើយបានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០១:០២នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ​នៅតាមបណ្ដោយផ្លូវរដ្ឋសភា ជាប់របងខាងជេីងស្ថានទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់​ប្រាប់អ្នកយកព័ត៌មានអង្គភាព​ TNN យេីងបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង​ ម៉ាក Hilux vigo ពណ៌ស​ ពាក់ស្លាកលេខរដ្ឋ36 2-0492 (របស់អង្គការជាតិ) ធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភាក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកបង្គោលការពារលេីចិញ្ចេីមផ្លូវ ជាប់របងស្ថានទូតរុស្សី លាន់ដូចរន្ទះ​បណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ហើយរថយន្តបានក្រឡាប់ផ្ងារជើងម្ខាងហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាទៅជួយរុញរថយន្តឲ្យផ្ងាឡើងវិញ ។ ភ្លាមៗនោះអ្នកបើកបររថយន្តមិនមានរងរបួសអ្វីនោះទេ បានមកធ្វើចុះពីលើរថយន្តហើយដោះស្លាកលេខយកទៅក្នុងរថយន្ត ហើយបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ទុកឲ្យសមត្ថកិច្ចចុះមកវាស់វែង។

បច្ចុប្បន្នក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកដល់​ ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងខណ្ឌចំការមន​ ចុះមកពីនិត្យមេីលផងដែរ​ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង​ និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំ​ស្រាវជ្រាវ​រកម្ចាស់រថយន្ត​អោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ អត្ថបទរូបភាព​ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ