ព្រឹតិ្តការណ៍ថ្មីៗ

អុញនោះ!ប៉ូលិសចាប់ខ្លួនក្រុមចោរប្លន់បានពីរនាក់ក្នុងចំណោមបក្ខពួក៣នាក់

3 សប្តាហ៍ មុន 43 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង៩ និង៤០នាទី ចោរប្លន់មួយក្រុម ត្រូវកម្លាំងបង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សហការជាមួយអធិការដ្ឋានស្រុកសង្កែ ឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ក្រោយពីរធ្វើសកម្មភាពប្លន់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣និង០៥នាទី ចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ។

ជនសង្ស័យទាំងពីរ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបាននៅភូមិបល្ល័ង្ក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងបក្សពួកម្នាក់ទៀតកំពុងបន្តរុករក។

ជនដៃដល់ទាំងពីរនាក់ឈ្មោះ៖ ទី១-ភ័ណ្ឌ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ទី២-ឈ្មោះ ផាន់ សង្វាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ។

ចំណែកជនរងគ្រោះ ឈ្មោះ ហុន កានឿន ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិអូរគគី ឃុំអូរដា ស្រុកកំក្រៀង ខេត្តបាត់ដំបង ជិះម៉ូតូតូម៉ាក ស៊ូស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1J-0748។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ម៉ូតូពីរគ្រឿង ដាវពីរដើម បញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!