ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌកំបូល ចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកប្រើប្រាស់ក្នុងមូលដ្ឋាន

2 ខែ មុន 117 តូ សុផល

ភ្នំពេញ៖  ដោយសារប្រទេសកម្ពុជានៅបន្តទទួលរងនូវឥទ្ធិពល​បាតុភូត អ៊ែល​ នីណូ​(El Nino) និង​ឥទ្ធិពល​ (Global Warming)​

ធ្វេីឲ្យមានការកេីនឡេីងនៃកំដៅ​ ។

ដេីម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ​ ជូនប្រជាពលរដ្ឋ​ បងប្អូនកម្មករ​ កម្មការិនី​ ដែលខ្វះទឹកប្រេីប្រាស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ តាមរយៈលោក​ ឃឹម​ ស៊ុន​សូដា​ អភិបាល​ នៃគណៈអភិបាល​ខណ្ឌកំបូល បានដឹកនាំអភិបាលរង​ នាយករដ្ឋបាល​ អាជ្ញាធរសង្កាត់កំបូល​ បានចុះចែកទឹកស្អាតប្រេីប្រាស់ជូនប្រជាពលរដ្ឋ​ កម្មករ​ នៅភូមិតាសេក​ និងភូមិផ្សារកំបូល​ ដោយប្រេីប្រាស់ឡានដឹកទឹកចំនួន​ ០៥ គ្រឿង​ និងទឹកស្អាតចំនួន​ ៣៥.០០០​ លីត្រ(បីម៉ឺន​ ប្រាំពាន់លីត្រ)​ ។

ការងារផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកនេះ នឹងធ្វេីជាប្រចាំ​ រហូត​មានភ្លៀងធ្លាក់​ និងមានទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ​ បងប្អូនកម្មករ​ កម្មការិនី​ ប្រេីប្រាស់គ្រប់គ្រាន់ឡេីងវិញ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!