ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រត្ន័ខេមរុណ  បន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥១ គ្រួសារក្នុងសង្កាត់ស្ទឹងមានជ័យទី១

5 ខែ មុន 23 តូ សុផល

ភ្នំពេញ៖  នៅវេលាម៉ោង​ ១៥:០០​នាទីរសៀល​ ថ្ងៃសុក្រ​ ១៤រោច​ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី ០៣​ ខែ ឧសភា ឆ្នាំ ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​ ដឹកនាំដោយ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌមានជ័យ​ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ ទីទាល់ក្រ ចាស់​ជរា​គ្មាន​ទីពឹង​ ចំនួន ៥១គ្រួសារ​​ ដែល​មកពី​ ៨ភូមិ​ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

ក្នុង​ឱកាសនោះដែរ លោក​ ឌី​ រ័ត្នខេមរុណ​ ប្រធាន​គណៈកម្មាធិការ​អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​មានជ័យ​បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍​ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ​ និង​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​
-ព្រះ​គ្រូ​បច្ឆឹមវាសី​ ថៃ​ ប៊ុនធឿន​ ព្រះ​ចៅ​អធិការ​វត្ត​ចង្រ្កាន​តាព្រហ្ម​ស្ទឹង​មានជ័យ​ ។
-ព្រះ​គ្រូ​សិរីមុនី​ យឹម​ ឯកវុត្ថា​ ព្រះ​លាខាអនុគណ​ ខណ្ឌមានជ័យ​ នឹង​គ្រូសូត្រស្តាំ​វត្ត​ចង្រ្កាន​តាព្រហ្ម​ស្ទឹង​មានជ័យ​ ។
-ព្រះ​សាសនវេទី​ ព្រហ្ម​ ចំរើន​ ព្រះ​រាជាគនណ:ថ្នាក់​កិត្តិយស​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះ​សង្ឃ​នាយក​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជំនួយការ​សាលាគណ​សាលារាជធានី​ភ្នំពេញ​ និង​ជា​គ្រូ​សូត្រ​ឆ្វេង​ វត្ត​ចង្រ្កាន​តាព្រហ្ម​ស្ទឹង​មានជ័យ​ ។
-ព្រះ​គ្រូ​ ជោតិ​ញញ្ញោភតោ​ សុវណ្ណ​ ញាណ​ឈាក​ ​ដែល​គង់​នៅ​វត្ត​ចង្រ្កាន​តាព្រហ្ម​ស្ទឹង​មានជ័យ​ តែ​ង​តែ​បានបរិច្ចាគនូវទេយ្យជូន​ដល់​ អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​មានជ័យ​ ។

នាឱកាសនោះ​ ព្រះ​គ្រូ​ បច្ឆឹមវាសី​ ថៃ​ ប៊ុនធឿន​ ព្រះ​ចៅ​អធិការ​វត្ត​ចង្រ្កាន​តាព្រហ្ម​ស្ទឹង​មានជ័យ​​ បានមានព្រះថេរដីការកោតសរសេីរ​ គាំទ្រ​ នឹង​មាន​ទឹក​ព្រះទ័យសោមនស្សរីករាយជានិច្ច​ ក្នុង​ការ​ចូលរួម​ចំណែក​ផ្សារ​ភ្ជាប់​ជាមួយ​សកម្មភាព​មនុស្សធម៌​របស់​អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​មានជ័យ​ ។

អំណោយដែលត្រូវបានផ្តល់ជូនរួមមាន៖
-អង្ករ​ ១បាវ​ ៣០​គីឡូ​ ,​ ទេយ្យ​វត្ថុ​ ១កញ្ចប់មានដូចជា​ តែ​ ,​ ស្ករស​ ,​ ទឹកដោះគោ​,​ធូប,​ទៀន​ រួម​ទាំង​ថវិកា​ ​២០០០០រៀល​ ក្នុង​មួយ​គ្រួសារ​ សរុបថវិកា​ ១​ លាន​ ២ម៉ឺន​ ផងដែរ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ