William Guang ៖ ករណីនេះខ្ញុំចាត់ទុកថាជាអំពេីអយុត្តិធម៌ ជាពិសេស ថ្មីៗនេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលលោកបានណែនាំច្បាស់ៗអំពីការចូលរួមកែទំរង់ យុត្តិធម៌សង្គមវិធានការបែបនេះធ្វេីអោយពលរដ្ឋសាមញ្ញធម្មតាកាន់តែ ភ័យខ្លាចព្រួយបារម្ភចំពោះភាពអសន្តិសុខក្នុងសង្គម ជាពិសេស គាត់មានអារម្មណ៍តូចចិត្តចំពោះការអនុវត្តន៍ច្បាប់ដែលមានស្តង់ដាលំអៀង ១៨០ដឺក្រេ នេះទៀតផង។
ករណីនេះគួរតែ សងសំណងរដ្ឋប្បវេណីចំពោះជនរងគ្រោះ
ទទួលរងវិន័យកងកម្លាំង និងទទួលខុសត្រូវចំពោះបណ្ដឹងអាជ្ញា
ប្រសិនជាជនរងគ្រោះសម្របសម្រួលមិនប្ដឹង ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មានសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការតាមដានការអនុវត្តន៍ច្បាប់ យេីងមានសិទ្ធសួរនាំប្រសិនជាឃេីញថាមានភាពមិនប្រក្រតីក្នុងការអនុវត្តន៍ច្បាប់នានារបស់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕
Tag: ខ្មែរក្រោក បាញ់