ព្រឹតិ្តការណ៍ថ្មីៗ

ប័ណ្ណមូលនិធិសមធម៌គ្រួសារក្រីក្រចំនួន ៦៦៩ប័ណ្ណ នឹងត្រូវប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រីចំនួន ៦៦៩គ្រួសារ រស់នៅក្នុងសង្កាត់ទាំង១១ ខណ្ឌដូនពេញ ដើម្បីរួមចំណែកក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល

3 ខែ មុន 17 តូ សុផល

ភ្នំពេញ៖  នៅព្រឹក ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៨,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ដល់ប័ណ្ណសមធម៌ជនក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ខណ្ឌដូនពេញ ដែលក្រុមការងារពាក់ព័ន្ធបានធ្វើការចុះអង្កេត ពិនិត្យ និង ស្រង់ស្ថិតិកន្លងមក ដើម្បីចេញប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ។

ប័ណ្ណសមធម៌ខាងលើ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនជូនបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន ដូចជា៖ ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ការទ្រងទ្រង់ពីសំណាក់អង្គការមនុស្សធម៌នានា សេវាសុខភាពនៅមន្ទីរពេទ្យរដ្ឋ និងការចែករំលែកផ្សេងៗទៀត ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍជាតិផងដែរ ។

គូសបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខណ្ឌដូនពេញ បានសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងសង្កាត់ទាំង១១ បានធ្វើការចុះស្រង់ស្ថិតិជាក់ស្ដែង ចុះពិនិត្យ និងអង្កេតយ៉ាងត្រឹមត្រូវ អព្យាក្រឹត និងតម្លាភាពបំផុត សម្រាប់ជុំទី១ បានសរុបចំនួន ៦៦៩គ្រួសារ ក្នុងនោះគ្រួសារចល័តចំនួន ៤១គ្រួសារ ដោយបានដាក់ជូនថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធពិនិត្យ វាយតម្លៃ និងចេញប័ណ្ណមូលនិធិសមធម៌ជូនបងប្អូននាពេលនេះ ។

បន្ថែមពីលើនេះទៀត លោក អភិបាល ក៏បានឧបត្ថម្ភជាថវិកាសម្រាប់ជាសោហ៊ុយធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកនាឱកាសនេះចំនួន ១១០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ស្មើនឹង ២,២០០,០០០រៀល ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!