ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ឃាត់ខ្លួលជនសង្ស័យ ប្រុសស្រី០២នាក់!

3 ខែ មុន 73 តូ សុផល

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ បានកាលពី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង២០ នាទីល្ងាច។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ០២ នាក់ គឺប្រុសម្នាក់ស្រីម្នាក់ និងដកហូតវត្ថុតាង គ្រឿងញៀន បានមួយកញ្ចប់ធំមាន ទម្ងន់ ប្រមាណជា០១ គីឡូក្រាម ។

ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានឲ្យដឹងផងដែរថា បានធ្វើឡើង នៅលើកំណាត់ផ្លូជាតិលេខ០៩ ត្រង់ចំណុច ផ្លូវបំបែក ចូល ភូមិព្រះរំកិល ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តទៀតថាជនសង្ស័យ ដែល កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ទាំង០២ នាក់នោះមានឈ្មោះ ទីមួយ សុំ សាង ជនជាតិខ្មែរភេទប្រុស អាយុ ៧០ឆ្នាំរស់ ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង     ទឺ០២ ឈ្មោះមុត សៃ ភេទស្រីអាយុ 60ឆ្នាំជនជាតិខែ្មរ      ឆ្នាំ ភេទស្រី រស់នៅ   ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់       

សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យបានរួចមក សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន មកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បី បន្តនីតិវិធី ទៅតាមផ្លូវច្បាប់ 

។ សមត្ថកិច្ច បានបន្តថា លុះព្រឹកឡើងថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការបង្ហាញមុខជនសង្ស័យនិងវត្ថុតាងគ្រឿងញៀននៅក្នុងស្នងការនគរបាលខេត្តស្ទឹងត្រែង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!