ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរសង្កាត់ចោមចៅ៣ និងមន្ត្រីសង្កាត់ ចុះកាយសម្រាម ក្នុងប្រឡាយអមផ្លូវជាតិលេខ៤

5 ខែ មុន 10 តូ សុផល

ភ្នំពេញ ៖ ក្រោយពីភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីល្ងាចថ្ងៃទី០២ ខែឧសភារួចមក ធ្វើឲ្យសម្រាមហូរធ្លាក់ចូលក្នុងអណ្តូងលូ ប្រឡាយ

អមសងខាងកំណាត់ផ្លូវជាតិលេខ៤ បង្កឲ្យកកស្ទះមុខទឹកហូរ ទើបនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ឆ្លៀតឱកាស ដកនាំកម្លាំងមន្ត្រីសាលាសង្កាត់ ប្រជាការពារ ចុះការ ស្រង់ បារ សម្រាមចេញពីប្រឡាយ ត្រង់ចំណុច ប្រឡាយ អមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ សម្រួលមុខផ្លូវទឹកហូរ ។

អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ចេះវេចខ្ចប់សម្រាម ចង ច្រកថង់ឲ្យបានត្រឹមត្រូវ ជៀសវាង បោះចូលក្នុងប្រឡាយ ដាក់មាត់ប្រឡាយ ធ្វើឲ្យប៉ើងធ្លាក់ចូល គួរចូលរួមថែរក្សា ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ