ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ០២នាក់ត្រូវបានសមត្ថកិច្ចសែនសុខឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន!

3 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី0២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៤០នាទី បានធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់រួមមាន ៖

ទី០១-ឈ្មោះ ភី ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ  ស្នាក់នៅភូមិពពែ ឃុំព្រៃលាស់ ស្រុកពញាឭ ខេត្តកណ្តាល ។

ទី០២-ឈ្មោះ នាង ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ  ស្នាក់នៅភូមិពពែ ឃុំព្រៃលាស់ ស្រុកពញាឭ ខេត្តកណ្តាល ។

សម្ភារៈដកហូត ៖ទូរសព្ទ័ដៃ០៣គ្រឿង  និងម៉ូតូ០១គ្រឿង ម៉ាកនិច ពាក់ស្លាកលេខកំពង់ធំ1N-0473 ។

យោងរបាយការណ៍របស់សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!