ព្រឹតិ្តការណ៍ថ្មីៗ

ងោកមួយភាំង​ បើករថយន្តរេចង្កូតធ្លាក់​ផ្លូវ​គាប់​ជាប់​អ្នកបើក​បរ​រងរបួសធ្ងន់!

3 ខែ មុន 34 តូ សុផល

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​រថយន្ត​ សណ្តោង​កុងទីន័រ​ ទាំងងងុយដេក​ តែទ្រាំបេីកឲ្យដល់ផ្លូវដែលអាចចតដេកបាន​ តែខណៈពេលធ្វើ​ដំណើរ​សុខៗ​ក៍ស្រាប់តែ​ ងោកមួយភាំង​ ទើប​បណ្ដាលឲ្យ​រថយន្ត​រេចង្កូត​ទៅខាងឆ្វេងដៃ ​ធ្លាក់​ផ្លូវ​គាប់​ជាប់​អ្នកបើក​បរ​ នៅ​ក្នុង​កាប៊ីន​រថយន្ត​ រងរបួស​ធ្ងន់​ផងដែរ​  

​ហេតុការណ៍នេះដែរ​បានកើត​ឡើង​ កាលពីវេលាម៉ោង​ ៤ទៀប​ភ្លឺ​ ឈាន​ចូលថ្ងៃទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ ​​ម្ថុំផ្ទះ​សំណាក់​ភ្នំមាស​ (ជិតដល់ស្ពានថ្ម​ចុងព្រែក) ផ្លូវ​ថៃ​ហ្គ័រ​ ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ ។ 

តាម​ប្រភព​ពត៌មាន​ ពីន្លែង​កើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ បាន​បើករថយន្ត​ រថយន្ត​ សណ្តោង​កុងន័រ​ ម៉ាក​ នីសាន​ ពណ៌ស​ បាន​ធ្វើដំណើរតាម​ផ្លូវ​ ថៃហ្គរ​ ក្នុងទិសដៅ​ ពី​ត្បូងទៅជើង​ ក្នុងល្បឿន​លឿន​ ខណះមកដល់​ចំនុចកើត​ ដោយ​សារតែ​អ្នកបើក​ ងងុយដេក​ ងោកមួយភាំងទើប​ ទើប​បណ្ដាល​រថយន្ត​ រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ ក្រឡាប់​ធ្លាក់​ផ្លូវ​ ផ្ទប់​ក្បាល​រថយន្ត​ ទៅ​ភ្លឺ​ដី​ គាប់​ជាប់​អ្នក​បើក​បរ​ នៅក្នុង​រថយន្ត​ បណ្តាល​អោយ​រងរបួស​ ជើង​ទាំង​សង្ខាង​ធ្ងន់​តែ​ម្តង​ ភ្លាមៗនោះដែរ​ គេបានឃើញ​ បងប្អូន​ព្រម​សមត្ថកិច្ច​មូលដ្ឋាន​ និង​ ជំនាញ់​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ​ បានចុះ​ទៅ​កន្លែង​កើតហេតុ​ ព្រមទាំង​បាន​ ហៅ​រថយន្ត​កុងន័រ​មួយគ្រឿង​ទៀត​ ដែល​ធ្វើដំណើរ​ឆ្លង​កាត់​ទីនោះ​ អោយ​ជួយ​ អូស​ទាញ់​ កាប៊ីន​រថយន្ត​ ដើម្បី​យក​មនុស្ស​ចេញ​ បន្ទាប់​ពី​ធ្វើការ​ជួយ​សង្គ្រោះ​ អស់​រយះៈពេល​ ជាង​មួយ​ម៉ោង​ ទើប​អាច​ជួយ​យក​ជនរងគ្រោះ​ចេញ​ពី​ក្នុង​ កាប៊ីន​រថយន្ត​បាន​ បន្ទាប់ពី​ជួយ​បាន​ហើយ​ ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ របស់​មន្ទីពេទ្យ​បង្អែក​មានជ័យ​ បានមកដឹក​យកទៅ​សង្គ្រោះ​ផងដែរ​ ។ 

​ ក្រោយ​ក្រោយពេលកើតហេតុ​ នៅសល់​តែ​រថយន្ត​ ក៍​បាន​សមត្ថកិច្ច​ទាក់ទង​ខាង​ជំនាញ់​ចរាចរណ៍​ក្រុង​ភ្នំពេញ​ អោយ​ទៅ​ស្ទូច​យក​ទៅរក្សាទុក​នៅ​ ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ៕លោកម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!