ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ប៉ា សុជាតិវង្ស ទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយគណៈ ប្រតិភូទីក្រុងហូជីមិញដឹកនាំដោយឯ.ឧឌិញ ឡាថាំង

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃទី១មិថុនា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយគណៈ ប្រតិភូទីក្រុងហូជីមិញដឹកនាំដោយឯ.ឧឌិញ ឡាថាំង សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាបក្សទីក្រុងហូជីមិញ លើកខ្លឹមសារពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរបទពិសោធន៏ នៃដំណើរការអភិវឌ្ឍន៏ទីក្រុងភ្នំពេញ ហូជីមិញ។
ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូវៀតណាមនេះស្របពេលនឹងខួបលើកទី១២ឆ្នាំនៃការចងសម្ពន្ធ័មេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងខួបលើកទី៤៩ឆ្នាំនៃចំណងការទូតរបស់ប្រ ទេសទាំង២កម្ពុជា វៀតណាម។ឯ.ឧអភិបាលមានប្រសាសន៏ថា៖រយះពេល៣៧ឆ្នាំក្រោយ ថ្ងៃរំដោះ៧មករា មិត្តវៀតណាមនៅតែបន្តជួយឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញធ្វើឱ្យទី ក្រុងមួយនេះមានការរីកចំរើន,មានការអភីវឌ្ឍន៏ក្លាយជាទីក្រុងប្រកួតប្រជែងក្នុងតំបន់។
បច្ចុប្បន្នរាជធានីភ្នំពេញកំពុងដើរតួជាទីក្រុងទេសចរ,ពាណិជ្ជកម្ម វិនិយោគ ដែលក្នុងនោះក៏មានការវិនិយោគពីវៀតណាមកើនពី៤០០លានដល់៨០០លាន ដុល្លាអាមេរិកក្នុងរយះពេលចុងក្រោយនេះ។ទន្ទឹមនឹងការរីកចំរើន បញ្ហាប្រឈមក៏កើត មានដែរដូចជា៖បញ្ហាចរាចរ,អនាម័យ បរិស្ថាន,ប្រពន្ធ័លូបង្ហូរទឹកជាដើម។ឯ.ឧអភិបាល ក៏ បានលើកឡើងពីបទពិសោធន៏នៃការអភិវឌ្ឍន៏ទីក្រុង,ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព,ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយតាម គោលការណ៏លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ឯ.ឧឌិញ ឡាថាំង បានស្វាគមន៏និងអបអរសាទរចំពោះសមិទ្ធិផលដែលរាជធានីភ្នំ ពេញខិតខំសំរេចបាន ហើយទីក្រុងហូជីមិញសុំចូលរួមចែករំលែកការលំបាកមួយចំនួន ដែលរាជធានីភ្នំពេញបានជួបប្រទះ និងបន្តនូវមរតកដែលបានកើតឡើងពីកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងទីក្រុងទាំង២។ឯ.ឧឌិញ ឡាថាំង ក៏បានលើកឡើងពីបទពិ សោធន៏នៃការកសាងទីក្រុងហូជីមិញដែលមានប្រជាពលរដ្ឋរស់នៅជាង១៣លាននាក់ឲ្យ ក្លាយជាទីក្រុងដែលសណ្តាប់ធ្នាប់មានសន្តិសុខនិងជាទីក្រុងទេសចរណ៏វិនិយោគកំរិតតំ បន់។ឯ.ឧបន្តថា៖មានតែមនុស្សទេដែលអាចដោះស្រាយបញ្ហានានាបាន ដូច្នេះការបណ្តុះ បណ្តាលធនធានមនុស្សជារឿងសំខាន់ និងចាំបាច់។ជាមួយគ្នានោះដែរ ឯ.ឧអភិបាលរាជ ធានីភ្នំពេញ ក៏បានលើកសំណើរទៅភាគីទីក្រុងហូជីមិញ ឲ្យបន្តពង្រឹងនិងឧបត្ថម្ភដល់មន្ទីរ
ពេទ្យជោរីភ្នំពេញដែលកំពុងដំណើរសព្វថ្ងៃឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ និងសុំឲ្យភាគីវៀតណាមជួយសំរួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ភ្នំ ពេញ ហូជីមិញឲ្យមានភាពងាយស្រួល និងទទួលយកការអញ្ជើញរបស់ឯ.ឧឌិញ ឡាថាំង ដើម្បីទៅចូលរួមសិក្ខាសាលាទេសចរណ៏ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនាខែ កញ្ញា ឆ្នាំ២០១៦ខាងមុខក្រោមប្រធានបទ ទេសចរណ៏និងការទទួលខុសត្រូវ និងដើម្បី ចូលរួមអបអរសាទរឯ.ឧឌិញ ឡាថាំង ដែលត្រូវបានតែងតាំងជាលេខាបក្សទីក្រុងហូជី មិញផងដែរ៕

13310487_1042836962419375_7009895827844577234_n 13312760_1042837009086037_6796242112748982540_n 13315274_1042836939086044_8400854021636454835_n 13315388_1042836902419381_7316756054457758407_n 13330960_1042836982419373_2569324302496236622_n 13335963_1042836872419384_4304605032630342979_n 13342985_1042837022419369_4501900225168704617_n 13343110_1042836892419382_1895498472582615107_n 13344777_1042836882419383_5913790119059410639_n 13346973_1042836915752713_4518318812929725323_n}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ