ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទដៃបានសម្រេចប៉ុន្មានថ្ងៃក្រោយមកសមត្ថកិច្ចខណ្ឌសែនសុខក្របួចបាន០៣នាក់!

1 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្រោយពីពួកគេបានឆក់យកទូរស័ព្ទដៃ កាលពីថ្ងៃ២៣ មេសា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង០០នាទី នៅចំណុចមុខហាងប៉េស្តា ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ចំនួន០៤នាក់ គេចខ្លួន០១នាក់ មធ្យោបាយម៉ូតូ០៣គ្រឿង  សមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលម៉ោង១១ និង០០នាទី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចំនួន០៣នាក់រួមមាន ៖ 

ទី០១-ឈ្មោះ សេដ្ឋា មិនារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ទី០២-ឈ្មោះ ជា ករុណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ទី០៣-ឈ្មោះ សុខ ចន្ទ័រង្សី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ម៉ៅ ស្រីណាវ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាងសំរិតពេជ្រ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សមភារៈបាត់បង់ ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកសាំសុងផ្លើស ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាក PCX ០១គ្រឿង ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FN-0209 និងម៉ូតូម៉ាកឃ្យូប៉ិច ពណ៌ខ្មៅលាយបៃតង ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញHC-4811 (របស់ជនសង្ស័យ) ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ថ្ងៃទី២៣-០៤-២០១៩ វេលាម៉ោង ២៣ និង០០នាទី ជនរងគ្រោះនិងមិត្តភ័ក្ត្របានជិះម៉ូតូ០១គ្រឿង ចេញពីកន្លែងធ្វើការ ដោយធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ០១ក្រុម មានគ្នា០៤នាក់ ជិះម៉ូតូ០៣គ្រឿង មកជិតជនរងគ្រោះរួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះបាន រួចបំរ៉ុងជិះម៉ូតូគេចខ្លួន តែដៃចង្កូតម៉ូតូរបស់ជនសង្ស័យ បានទាក់ជាមួយដៃចង្កូតជាម៉ូតូរបស់រងគ្រោះបណ្តាលឲ្យម៉ូតូទាំងដួល ហើយជនសង្ស័យបានរត់ឡើងជិះម៉ូតូបក្ខពូកគេចខ្លួន ដោយបន្សល់ទុកម៉ូតូជនសង្ស័យដួល០១គ្រឿង នៅកន្លែងកើតហេតុ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។ បន្ទាប់មកសមត្ថិកិច្ចយើងបានធ្វើការស្រាវជ្រាវ  លុះដល់ថ្ងៃទី០២-០៥-២០១៩ វេលាម៉ោង ១១ និង០០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសូរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ចំណែកបក្ខពួកជនសង្ស័យឈ្មោះ សរ សំណាង គេចខ្លួន ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!