ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាឆក់បាន៣នាក់

1 ខែ មុន 18 តូ សុផល

ភ្នំពេញ៖ មុខសញ្ញាពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ)៣នាក់ក្នុងចំណោមបក្សពួក០៤នាក់

ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការណ៍
ជាមួយប៉ុស្តិ៍ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី០២ ឧសភា ២០១៩ នៅបន្ទប់ជួលភូមិរោងចក្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យចំនួន០៣នាក់រួមមាន

១/ឈ្មោះសេដ្ឋា មិនារិទ្ធ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។

២/ឈ្មោះ ជា ករុណា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
៣-ឈ្មោះ សុខ ចន្ទ័រង្សី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃ ២៣ មេសា ២០១៩ វេលាម៉ោង២៣ និង០០នាទីមានករណីជនសង្ស័យមួយក្រុម០៤នាក់បានធ្វើសកម្មភាព ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ)ពីស្ត្រីម្នាក់ នៅចំណុចមុខហាងប៉េស្តា ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខខណះជនរងគ្រោះនិងមិត្តភ័ក្ត្របានជិះម៉ូតូ០១គ្រឿង ចេញពីកន្លែងធ្វើការ ពេលធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះបាន រួចបំរ៉ុងជិះម៉ូតូគេចខ្លួន តែដៃចង្កូតម៉ូតូរបស់ជនសង្ស័យ បានទាក់ជាមួយដៃចង្កូតជាម៉ូតូរបស់រងគ្រោះបណ្តាលឲ្យម៉ូតូទាំងដួល ហើយជនសង្ស័យបានរត់ឡើងជិះម៉ូតូបក្ខពូកគេចខ្លួន ដោយបន្សល់ទុកម៉ូតូជនសង្ស័យដួល០១គ្រឿង នៅកន្លែងកើតហេតុ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។

បន្ទាប់មកសមត្ថិកិច្ចយើងបានធ្វើការស្រាវជ្រាវ លុះដល់រសៀលថ្ងៃទី០២ឧសភា២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសូរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ សរ សំណាង កំពុងគេចខ្លួន ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!