ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម សាយ សំអាល់ ទទួលជួបពិភាក្សាលើការងារបរិស្ថានជាមួយ អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា

5 ខែ មុន 18 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩

នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ចូលជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ។
ឯកឧត្តម លឹម ប៊ុនហុក បានលើកឡើងថា គោលបំណងសំខាន់ៗចំនួន៣ ស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាន គឺ ការដាក់បេក្ខភាពប្រកួតយករង្វាន់UNESCO-Sultan Qabus 2019 ដែលរៀបចំដោយអង្គការយូណេស្កូសម្រាប់បុគ្គល ឬ ស្ថាប័ន ដែលមានស្នាដៃឆ្នើមក្នុងការអភិរក្សបរិស្ថាន ក្នុងសម័យប្រជុំវេទិកាពិភពលោកផ្នែកវិទ្យាសាស្រ្តលើកទី១៥ ក្នុងខែវិច្ឆិកាខាងមុខនេះ នៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីទាក់ទងនឹងការសម្របសម្រួល និងជំរុញឱ្យបង្កើតគណៈកម្មការមនុស្ស និងឋបនីយជីវមណ្ឌល ព្រមទាំងការបង្កើតឱ្យមានឧទ្យាន Geo Park នៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជាតិយូណេស្កូកម្ពុជា ក្នុងការរួមចំណែកជាមួយក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ចំពោះការដាក់បេក្ខភាពប្រកួតយករង្វាន់ UNESCO-Sultan Qabus 2019 ក្រសួងបរិស្ថាន នឹងរៀបចំឱ្យអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន សម្របសម្រួល និងបន្តកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការជាតិយូណេស្កូកម្ពុជា។ ដោយឡែកចំពោះការងារផ្សេងៗទៀត ក្រសួងបរិស្ថានសូមស្វាគមន៍ និងចាត់ចែងរៀបចំអោយក្រុមការងារជំនាញបន្តកិច្ចសហប្រតិបត្តិការនានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន សំដៅធានាគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងការស់នៅដោយចីរភាព។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ