ព្រឹតិ្តការណ៍ថ្មីៗ

អតីតសិស្សនិងគ្រូសាលាបាក់ទូក សម្តែងមនោសញ្ចេតនាស្និតស្នាល នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ!

1 ខែ មុន 61 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ ចាន់ សាណា អតីតសិស្សសាលាបាក់ទូក និងជា ភរិយារបស់អគ្គនាយកក្រុមហ៊ុនឱសថ PPM

អមជាមួយមិត្តរួមជំនាន់ បាននាំយកថ្នាំពេទ្យចំនួន400ប្រអប់ ឧបត្ថម្ភ ជូនអតីតលោកគ្រូ អ្នកគ្រូ ដែលបានធ្លាប់បង្ហាត់បង្រៀនក្រុមខ្លួនក្នងអំឡុងឆ្នាំ ១៩៨៦-១៩៨៩ តាមរយៈសិស្សច្បងក្នុងក្រុម គឺលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ពិធីជួបជុំនិងប្រគល់ថ្នាំពេទ្យនេះគឺធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកា ជូនដល់លោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗ១០០ដុល្លារ បន្ទាប់មក អតីតសិស្សនិងគ្រូ បានជួបជុំជជែកសួរសុខទុក្ខគ្នា រំលឹកអនុស្សាវរីយ៍ដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា និងបាននាំគ្នាដើរទស្សនាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងសប្បាយរីករាយស្និតស្នាលបំផុត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!