ព្រឹតិ្តការណ៍ថ្មីៗ

ស្អែកនេះ!  តុលាការកំពូល នឹងបើកសនាការ កាត់ទោសមន្ត្រីយោធា និងគូកនរឿងបន្លំស្នាមមេដៃពលរដ្ឋលក់ដីខ្យល់

4 ខែ មុន 125 តូ សុផល

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងតុលាការកំពូលនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ

នឹងបើកសវនាការកាត់ទោសជនជាប់ចោទជាមន្ត្រីយោធាម្នាក់ និងអតីតក្រុមប្រឹក្សាឃុំម្នាក់ ពាក់ព័ន្ធសំណុំរឿងឆបោកក្នុងអំពើលក់ដីខ្យល់រាប់ពាន់ហិកតា ក្រោមរូបភាពក្លែងបន្លំឯកសាររបស់អាជ្ញាធរមូលដ្ឋាន និងស្នាមមេដៃរបស់ប្រជាជននៅខេត្តកំពត។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា សវនាការនៅថ្ងៃស្អែកនេះមាន ឯកឧត្តម ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក ជុំ សំបាន ជាតំណាងមហាអយ្យការ។

គួររំលឹកថា សំណុំរឿង ឆបោកប្រាក់ ជិត១លានដុល្លារ ដែលមានជនជាប់ចោទឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីយោធា និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ត្រូវលោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលាក្រម ដាក់ពន្ធនគារកំណត់រយៈពេល ២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារ ០៦ខែ ប៉ុន្តែត្រូវលោកព្រះរាជអាជ្ញារង ចែ សុង មិនយល់ស្រប និងប្តឹងឧទ្ធរណ៍។

បន្ទាប់ពីបើកសវនាការតាមបណ្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលដីកា ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ស៊ុន សៀង និងឈ្មើ ហេង សាន ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារកំណត់ ០១ឆ្នាំ និង០៦ខែ។

ប៉ុន្តែសេចក្តីសម្រេចរបស់លោកចៅក្រម ប្លង់ សំណាង នេះត្រូវលោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ ប្តឹងសារទុក្ខទៅតុលាការកំពូលដោយសារតែលោកយល់ឃើញថា ការផ្តន្ទាទោសលើជនជាប់ចោទហាក់មិនទាន់ធួនល្មមទៅនឹងអំពើដែលក្រុមជនជាប់ចោទបានប្រព្រឹត្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!