ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌដូនពេញបង្ក្រាបមុនសញ្ញាជួញដូរគ្រឿងញៀនម្នាក់និងថ្នាំញៀន១២៤កញ្ចប់!

1 ខែ មុន 75 តូ សុផល

ភ្នំពេញ៖កម្លាំងឯកភាពខណ្ឌពេញបានអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាប ករណីជួញដូរនូវសារធាតុញៀនបានឃាត់ខ្លួនជនសង្ស័យម្នាក់និងគ្រឿងញៀនចំនួន១២៤កញ្ចប់ ក្នុងនោះមាន០២កញ្ចប់ធំហេតុការនេះ កើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២h១០នាទី ស្ថិតនៅចំណុចផ្លូវរថភ្លើង R6 ក្តាន់ពីរ  ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។

ប្រភពព័តមានពីសមត្ថកិច្ចបានឲ្យដឹងថាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មាន ឈ្មោះ លឹម រតនា ហៅអាពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។

វត្ថុតាងចាប់យកបានរួមមាន៖

១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២៤កញ្ចប់ ក្នុងនោះមាន០២កញ្ចប់ធំ។

២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២ ។

៣/ដាវកែឆ្នៃចំនួន០៤ដើម។

៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានបន្តទៀតថាចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!