ព្រឹតិ្តការណ៍ថ្មីៗ

កម្មករសំណង់ម្នាក់​ បើកម៉ូតូលឿនពេក មិនប្រយ័ត្ន​ ជ្រុលទៅបុករថយន្តមួយគ្រឿង​ បណ្ដាលឲ្យរងរបួសធ្ងន់ បាក់ភ្លៅ ហើយរថយន្តបើកគេចចេញទៅបាត់​ នៅជិតច្រកចូលផ្សារចាក់អង្រែ!

3 ខែ មុន 23 តូ សុផល

រាជធានីភ្នំពេញ​ ៖​ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសធ្ងន់​ បាក់ភ្លៅខាងស្ដាំ ក្រោយពីជិះម៉ូតូ​ហុងដាឌ្រីម​តែម្នាក់ឯង​ ក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្ន​ បានជ្រុលទៅបុកជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ភ្លាមៗនោះរថយន្តក៏បានឈប់មួយភ្លេតដែរ​ តែដោយមិនមានអ្នកណាឃាត់​ក៏បេីកចេញទៅបាត់​ស្រមោល បន្សល់ទុកម៉ូតូ​និងជនរងគ្រោះនៅកណ្ដាលផ្លូវ ត្រូវបានប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ចុះទៅកន្លែងកេីតហេតុ ​និងទាក់ទង​រថយន្តសាមុយ​មណ្ឌលសុខភាព​ចាក់អង្រែ​ មកដឹកយកទៅសង្គ្រោះផងដែរ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់​ ថ្ងៃព្រហស្បតិ៍្ត​ ទី០២ ខែឧសភា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចជិតសាលា​អន្តរជាតិ​ ISPP (ហួសច្រកចូលផ្សារចាក់អង្រែ ប្រហែល១០០ម៉ែត្រ) លេីកំណាត់ផ្លូវ៣០ម៉ែត្រ​ ស្ថិតក្នុងភូមិទួលរកា​​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថា​កម្មករសំណង់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-8329 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ ក្នុងទិសដៅពីកេីតមកលិច ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន​ បានជ្រុលទៅបុករថយន្តមួយគ្រឿង​ (មិនស្គាល់ម៉ាក) ដែលធ្វេីដំណេីរស្របទិសគ្នា​ ភ្លាមៗនោះរថយន្តក៏បានឈប់មួយភ្លេតដែរ​ តែដោយមិនមានអ្នកណាឃាត់​ក៏បេីកចេញពីកន្លែងកេីតហេតុទៅបាត់​ស្រមោល បន្សល់ទុកម៉ូតូ​និងជនរងគ្រោះនៅកណ្ដាលផ្លូវ ត្រូវបានប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ចុះទៅកន្លែងកេីតហេតុ​និងទាក់ទង​រថយន្តសង្គ្រោះបន្ទាន់​អោយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ។

ខណៈពេលកំពុងរងចាំរថយន្តសង្គ្រោះមកដឹកជនរងគ្រោះ​ ក៏មានបងប្អូនសាច់ញាតិជនរងគ្រោះមកដល់កន្លែងកេីតហេតុផងដែរ​ ដោយបានយកទឹកកកមកដាក់លេីថ្នល់កុំអោយក្ដៅពេក​ ព្រោះមិនអាចលេីកជនរងគ្រោះបាន​ ដោយសារជនរងគ្រោះបាក់ភ្លៅខាងស្ដាំ​ ។

ចំណែកឯម៉ូតូរបស់ជនរងគ្រោះ​ ដោយសារក្រុមគ្រួសារ​ជនរងគ្រោះ​មិនដាក់ពាក្យបណ្ដឹងអ្វីទេ​ ទេីបសមត្ថកិច្ចមូលដ្ឋាន​ និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌមានជ័យ​ ធ្វេីកំណត់ហេតុ​ប្រគល់ជូនក្រុមគ្រួសារ​ លេីកឡេីងរថយន្ត​មួយគ្រឿង​ ដឹកយកទៅជួសជុលដោយខ្លួនឯង​តែម្ដង។

បច្ចុប្បន្ន​ រថយន្តសាមុយ​របស់មណ្ឌលសុខភាព​ចាក់អង្រែ​ បានមកដឹកជនរងគ្រោះ​ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ​៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!