ព្រឹតិ្តការណ៍ថ្មីៗ

សំរាលកូននៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្លាប់ អាជ្ញាធរថា និងចុះស្រាវជ្រាវ

4 ខែ មុន 79 តូ សុផល

រដ្ឋបាលខេត្តស្វាយរៀង ពិតជាមានការសោកស្តាយជាមួយគ្រួសារ លោក ផាង សំអុល

ចំពោះមរណភាពរបស់លោកស្រី ផន សាវរី អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ក្នុងពេលសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនាពេលថ្មីៗនេះ ។

ក្រោយពេលកើតមាននូវករណីនេះរដ្ឋបាលខេត្តបានចាត់ឲ្យឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុកកិច្ចការសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធ ចុះស្រាវជ្រាវទៅលើករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។

ក្នុងពេលដ៏ក្រៀមក្រំអាឡោះ អាល័យជាពន់ពេកចំពោះការបាត់បង់ដ៏ធំធេងរបស់គ្រួសារលោក ផាង សំអុល ចំពោះមរណៈភាពលោកស្រី ផន សាវរី និងកូនក្នុងផ្ទៃ រដ្ឋបាលខេត្តស្វាយរៀងសូមចូលរួមរំលែកមរណៈទុក្ខ និងបួងសួងអោយវិញ្ញាណក្ខន្ធនាក់ទាំងពីរបានទៅដល់ឋានស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ