ព្រឹតិ្តការណ៍ថ្មីៗ

វគ្គបំប៉ន និងផ្តល់បទពិសោធន៍ជំនាញសន្តិសុខដល់មន្ត្រីនគរបាលទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពត

4 ខែ មុន 108 តូ សុផល

ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ៧:៣០ នាទីនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមបើកវគ្គបំប៉ន និងផ្តល់បទពិសោធន៍ជំនាញសន្តិសុខដល់មន្ត្រីនគរបាលទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងកែប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក គង់ សារ៉ន អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គស្នងការរងទទួលផែនសន្តិសុខ ។

ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោកស្នងការរង លោកអធិការរងទទួលការងារសន្តិសុខទាំង ៨ ក្រុង-ស្រុក លោកនាយ-នាយរងប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៥៣ រូប ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ