ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម វេង សាខុន បានអនុញ្ញាតជូន ឯកឧត្តម ច្សច អេដហ្គា ឯកអគ្គរដ្ឋទូត នៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារ

3 ឆ្នាំ មុន 7 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតជូន ឯកឧត្តម ច្សច អេដហ្គា ឯកអគ្គរដ្ឋទូត នៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សា ការងារលើការពីទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្ម។ ការពិភាក្សាការងារបានផ្តោតទៅលើការត្រៀមអនុវត្តន៍គម្រោងស្របតាមគោលនយោបាយជាយុទ្ធសាស្ត្រដែលបានរៀបចំជារួមគ្នាកន្លងមកក្នុងនោះមាន៖
1) ពង្រឹងនិងពង្រីកការចិញ្ចឹមត្រីរបស់កសិករជាលក្ខណៈគ្រួសារនៅតំបន់ជំវិញទន្លេសាប
2) ការគ្រប់គ្រង និងការពារតំបន់អភិរក្សជលផល ជាមួយនឹងការដាក់ចេញនូវវិធានការនានាដែល ឈានទៅដល់ការថែរក្សាពូជត្រី និងនិរន្តរភាពនៃជលផល
3) ការគ្រប់គ្រងនេសាទសមុទ្រ និងរៀបចំវិធានការនានាដែលឈានទៅដល់ការគ្រប់គ្រងនេសាទសមុទ្រប្រកបដោយនិរន្តភាព ស្របតាមបទដ្ឋានគតិយុត្តនៃការគ្រប់គ្រងនេសាទសមុទ្រអន្តរជាតិ និងតំបន់
4) ការពិនិត្យ និងកសាងសំណុំឯកសារពាក់ព័ន្ធនានា ហើយនិងការដាក់ចេញនូវវិធានការនានាដែលឈានទៅដល់ការទទួលបានការគាំពីសហគមន៍អន្តជាតិ ក្នុងការដកចេញនូវប័ណ្ណក្រហមពីកម្ពុជាទៅវិញ
5) ការគ្រប់គ្រងពូជត្រី និងនៅក្នុងអាងទន្លេមេគង្គ តាមរយៈការជួយសិក្សារកមធ្យោបាយថ្មីក្នុងការកសាងផ្លូវត្រីឆ្លងកាត់ទំនប់ដែលបាននិងកំពុងសាងសង់នៅក្នុងអាងទន្លេមេគង្គ
6) វិធានការណ៍នានាដែលត្រូវប្រកាន់យកក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានទឹកក្នុងអាងទន្លេមេគង្គអោយកាន់តេប្រសើរនាពេលខាងមុខ ។

image image

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ