ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ​២គ្រឿងបុកគ្នា របួស​ធ្ងន់​រថយន្ត​ឯក​ជន​ ដឹក​យក​ទៅ​ សង្គ្រោះ​ ស្លាប់ម្នាក់​ ​របួស​ធ្ងន់​ម្នាក់

1 ខែ មុន 28 តូ សុផល

ភ្នំពេញ​៖ បុរស​២នាក់​បើក​ម៉ូតូ​ លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ហើយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​បណ្តាល​ឲ្យ​ឌួល​បោក​ក្បាល

​ នឹង​ថ្នល់​នឹង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ទាំង​២នាក់​ ហើយ​ត្រូវ​រថយន្ត​សាមុយ​ឯក​ សុធារិទ្ធ​បែក​ចាន​​មិន​ដឹក​យក​ទៅ​ សង្គ្រោះនៅ​ រដ្ឋ​បែដឹក​យក​ទៅ​ មន្ទីរពេទ្យ​របស់​ខ្លួនបណ្តាលអោយ​ ស្លាប់​ម្នាក់​ ហើយ​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៨​នឹង​ ២០នាទី​យប់​ថ្ងៃ​ទី​ ០១​ខែ​ឧសភា​ឆ្នាំ​ ២០១៩​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​៤​ទល់មុខ​ បុរី​ លឹម​លៀង​ហាក់​ ដែល​ស្ថិត​នៅ​ ភូមិ​ កន្ទោក​ជើង​ សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

សព​ឈ្មោះ​ ប៉ូច​ អាត​ភេទ​ប្រុស​អាយុ​ ២១ឆ្នាំ​មុខរបរ​ កម្មក​ររោង​ចក្រ​ស្នាក់នៅ ម្តុំ​ បឹង​ព្រលឹត​មាន​ស្រុក​កំណើត​នៅ​ភូមិ​ សាឡៅ​ ឃុំ​សាឡៅ​ ស្រុក​ បារាយណ៍​ខេត្ត​កំពង់ធំ​ ។ នឹង​ ជនរងគ្រោះ​ ម្នាក់​ទៀត​ ដោយ​មិន​បាន​ ស្គាល់​ឈ្មោះ​ នៅ​ឡើយ​ ។

បើតាម​ប្រភព​ព័ត៌មាន​ពី​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ អោយ​ដឹង​ថា​ ជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ម៉ាក​ ស៊ុយសូគលេត​ ពណ៌​ ទឹកប្រាក់​ ពាក់ស្លាក​លេខ​ កណ្តាល​1AD-5383 ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ចំណែក​ ភាគី​ ម្ខាងទៀត​ ដោយ​មិន​ចាំ​ម៉ាក​ បើកបរ​ ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​ បើក​ បញ្ជាស់​ទិស​គ្នា​ បើក​គេចខ្លួន​បាត់​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ខណះពេល​គ្រោះ​ថ្នាក់​ភ្លាមៗ​ជនរងគ្រោះ​ ទាំង​២នាក់​ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ហើយ​បន្ទាប់​មក​ ស្រាប់​តែ​មាន​សាមុយ​ឯក​ជន​ សុធារិទ្ធ​បែក​ចាន​បាន​ដឹក​ ជនរងគ្រោះ​ ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ របស់​ខ្លួន​ នៅ​នៅ​ទី​រួម​ខេត្ត​ កណ្តាល​ មិន​ បញ្ជូន​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ឡើយ​ ហើយ​បន្ទាប់​មក​ ទើប​ដឹង​ថា​ ជន​រងគ្រោះ​ម្នាក់​បាន​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។ ហើយ​បន្ទាប់​មក​ បាន​ដឹង​ដល់​ក្រុម​គ្រួសារ​ នៃ​សព​ ថា​ជន​រង​គ្រោះ​បាន​ស្លាប់​ ហើយ​ក្រុម​គ្រួសារ​ នាំគ្នា​ដើរ​រក​ ជាង​៣ម៉ោង​ទំរាំ​ឃើញ​ ផង​ដែរ​ ។ សមត្ថកិច្ច​ មួយ​រូប​ បាន​និយាយ​ទាំង​ លួច​លាក់​ប្រាប់​ថា​ មន្ទីរពេទ្យ​ឯក​ជន​ខាង​លើ​ មាន​ករណី​ស្លាប់​ ដូច​ករណី​ដូច​ករណី​ខាង​លើ​ ជាង​ច្រើន​ដង​មក​ហើយ​ ដោយ​ ក្រសួង​សុខាភិបាល​ មិន​មានវិធានការ​នោះ​ឡើយ​ ព្រោះ​មាន​នាក់ធំ​កាង​ពី​ក្រោយ​ខ្នង​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​បាន​ធ្វើ​លិខិត​ ប្រគល់​សាកសព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ចំណែក​ឯ​ម៉ូតូ​ សមត្ថកិច្ច​រក្សាទុក​សិន​ ចាំ​យក​ឯកសារ​ នឹង​ប្រគល់​អោយ​វិញ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!